Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា ស្តីបន្ទោសពិភពលោក នៅកិច្ចប្រជុំ G20

បានផុស

នៅ

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានរិះគន់បណ្តាស្ថាប័នជាសកល ចំពោះភាពបរាជ័យ ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗរបស់ពិភពលោក ដោយលោកបានអំពាវនាវឲ្យប្រទេសនានា ស្វែងរកមូលដ្ឋានរួម លើបញ្ហាដែលធ្វើឲ្យបែកបាក់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ក្នុងទីក្រុងញូវដែលី នៅថ្ងៃព្រហស្បតិ៍ទី០២ខែមីនា លោក Modi និយាយថា ប្រទេសនានាគួរតែទទួលស្គាល់ថា លទ្ធិពហុភាគីនិយមនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងវិបត្តិ។

លោក Modi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “បទពិសោធន៍នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាវិបត្តិហិរញ្ញវត្ថុ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត អំពើភេរវកម្ម និងសង្រ្គាម បានបង្ហាញយ៉ាងច្បាស់ថា អភិបាលកិច្ចសកលបានបរាជ័យ”។

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានក្លាយទៅជាចំណុចដ៏សំខាន់នៃកិច្ចពិភាក្សាក្នុងជំនួបកំពូលនេះ ថ្វីបើទីក្រុងញូវដែលី ត្រូវបានគេមើលឃើញថា មានបំណងចង់ដឹកនាំកិច្ចពិភាក្សានេះឆ្ពោះទៅរកបញ្ហាដែលប៉ះពាល់ដល់ពិភពលោកភាគខាងត្បូង ដូចជាការលុបបំបាត់ភាពក្រីក្រ និងហិរញ្ញវត្ថុអាកាសធាតុក៏ដោយ។

គួរបញ្ជាក់ថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G20 ធ្វើឡើងបន្ទាប់ពីជំនួបនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងទីក្រុង Bengaluru កាលពីខែមុន បានបរាជ័យក្នុងការឈានដល់សេចក្តីថ្លែងការណ៍រួមស្តីពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ វីដេអូថតជាប់ លោក Xi បន្ទោសលោក Trudeau នៅកិច្ចប្រជុំកំពូល G20

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម