ព័ត៌មានអន្ដរជាតិ
រដ្ឋកាលីហ្វ័រញ៉ា ប្រកាសអាសន្ន ដោយសារព្យុះព្រិលជាប្រវត្តិសាស្ត្រ
កាលពីថ្ងៃព្រហស្បតិ៍ទី០២ខែមីនា អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសដាក់ភាពអាសន្ននៅក្នុងតំបន់ចំនួន១៣ បន្ទាប់ពីមានព្យុះព្រិលដ៏ខ្លាំងមួយ ដែលបណ្តាលឲ្យមនុស្សជាប់គាំងនៅក្នុងផ្ទះ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ប្រជាជនរាប់ម៉ឺននាក់។

លោកអភិបាល ក៏បានដាក់ពង្រាយឆ្មាំជាតិ ដើម្បីធ្វើការរួមជាមួយការិយាល័យសេវាសង្គ្រោះបន្ទាន់និងល្បាតផ្លូវហាយវ៉េរដ្ឋកាលីហ្វ័រញ៉ាផងដែរ ដើម្បីជួយក្នុងការឆ្លើយតបគ្រាអាសន្ននៅតាមបណ្តាតំបន់ដែលរងគ្រោះរួមមាន Los Angeles, Nevada, San Bernardino និង Santa Barbara។

នៅក្នុងតំបន់ San Bernardino មនុស្សជាច្រើនបានជាប់នៅក្នុងផ្ទះរបស់ពួកគេច្រើនថ្ងៃ ដោយសារព្យុះដ៏ខ្លាំងខុសពីធម្មតា ដែលបានទម្លាក់ព្រិលដល់ទៅកម្ពស់២.១៣ម៉ែត្រឯណោះនៅកន្លែងខ្លះ។

អាកាសធាតុដ៏អាក្រក់បែបនេះ បានបង្ខំឲ្យមានការបិទផ្លូវហាយវ៉េលេខ១៨ ដែលជាសរសៃឈាមដ៏ធំ ហើយដោយសារតែការផ្គត់ផ្គង់ស្បៀងអាហារ និងទឹកមានកម្រិតទាប, អ្នកស្រុកបានអង្វរលោក Newsom ឲ្យជួយ។

បណ្តាភ្នាក់ងាររដ្ឋ កំពុងសម្របសម្រួលដើម្បីដាក់ពង្រាយរថយន្តឈូសព្រិល និងក្រុមការងារសម្អាតផ្លូវក្នុងចំនួនដ៏ច្រើន។ ប្រជាពលរដ្ឋក្នុងតំបន់ ទំនងជាមិនដែលជួបប្រទះនឹងអាកាសធាតុបែបនេះទេពីមុនមក ខណៈទីក្រុង Anaheim ដែលល្បីល្បាញជាទីតាំងនៃសួនកម្សាន្ត Disneyland មិនធ្លាប់មានព្រិលធ្លាក់សោះចាប់តាំងពីឆ្នាំ១៨៨២មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ជើងហោះហើរជាង ១ពាន់ នៅអាមេរិក ត្រូវជាប់គាំង ដោយសារព្យុះព្រិលដ៏ធំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


