ព័ត៌មានអន្ដរជាតិ
ថៃ ដាក់គុក បុរសលក់ប្រតិទិន ដែលមានរូបសត្វទាពណ៌លឿង
ក្រុមជំនួយផ្នែកច្បាប់បាននិយាយថា បុរសជនជាតិថៃម្នាក់ កាលពីថ្ងៃអង្គារ ទី៧មីនា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយសារលក់ប្រតិទិនដែលមានរូបថ្លុកកំប្លែងអំពីសត្វទាពណ៌លឿង ដែលតុលាការចាត់ទុកថាជាការចំអកដល់ព្រះមហាក្សត្រថៃ។

ក្រុមមេធាវីថៃទទួលបន្ទុកសិទ្ធិមនុស្សនិយាយថា តុលាការព្រហ្មទណ្ឌក្រុងបាងកកបានសម្រេចថា ប្រតិទិនឆ្នាំ២០២១ គឺមានរូបភាពសត្វទាពណ៌លឿង ដែលមើលទៅហាក់ដូចជា និងចំអកដល់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ធ្វើឲ្យខូចកិត្តិនាមរបស់ព្រះអង្គ។
ចុងចោទ ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលច្បាប់នេះនឹងដាក់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំចំពោះជនណាដែលបង្ខូចកិត្តិនាម ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី រាជទាយាទ ឬអ្នករាជានុសិទ្ធិ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជំនួយផ្នែកច្បាប់និយាយថា ជនជាប់ចោទអាយុ ២៦ឆ្នាំ ដែលគេស្គាល់ឈ្មោះហៅក្រៅថា Ton Mai ត្រូវតុលាការកាត់បន្ថយទោសមកត្រឹមជាប់ពន្ធនាគារ២ឆ្នាំ ដោយសារតែគាត់ព្រមសហការជាមួយតុលាការ។
តុលាការប្រកាសថា រូបភាពចំនួនប្រាំមួយក្នុងប្រតិទិនដែលគាត់លក់ គឺត្រូវបានរចនាឡើងដើម្បីចំអកដល់ព្រះមហាក្សត្រ។

ទាជ័រពណ៌លឿង គឺជានិមិត្តរូបមួយ នៃចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ។
គួរបញ្ជាក់ថា មនុស្សយ៉ាងតិច២៣៣នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២១មក។ នេះបើតាមការអះអាងពីមេធាវីថៃសម្រាប់សិទ្ធិមនុស្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន