កីឡា
ជើងឯកស្វាយរៀងខាប់ U15 ចាប់ផ្តើមប្រកួតថ្ងៃ៨មីនានេះមានក្រុម២១ចូលរួម
ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ (U15) បានចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយពូល«ក»ចាប់ផ្តើមបើកឆាកប្រកួតមុនគេ។

ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ ឆ្នាំ២០២៣នេះមានក្រុមចូលរួមប្រកួតចំនួន២១ក្រុម ដែលត្រូវបានបែងចែកជា៤ពូល។ ក្នុងនោះពូល «ក»មាន៦ក្រុម ខណៈ៣ពូលផ្សេងទៀតគឺ«ខ គ និង ឃ»មាន៥ក្រុមដូចខាងក្រោម។

ក្រុមតាមពូលនីមួយៗមានក្រុមដូចខាងក្រោម៖
ពូល ក
- ព្រះខ័នរាជស្វាយរៀង U15
- RED BULL U15
- យុវជនសង្កាត់ស្វាយតឿ
- សសយក ស្រុករមាសហែក
- គោព្រៃ ភូមិស្វាយធំ
- សសយក ស្រុករំដួល

ពូល ខ
- ដារ៉ូពិទូ Sports FC
- ភូមិហ៊ីង
- MST FC
- សសយក ស្រុកស្វាយជ្រំ
- ត្នោត FC

ពូល គ
- យុវជនគគីរសោម U15
- UNITED SEZ U15
- សសយក ស្រុកចន្ទ្រា
- សសយក ស្រុកស្វាយទាប
- សសយក ស្រុកកំពង់រោទិ៍

ពូល ឃ
- សសយក ក្រុងស្វាយរៀង
- យុវជនជីភូ
- យុវជនសាមគ្គី U15
- យុវជនចុងព្រែក
- ពិសីព្រែកប្រសូត

ការប្រកួតសន្សំពិន្ទុក្នុងពូល ចាប់ផ្តើមពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នេះដោយពូល ក ចាប់ផ្តើមការប្រកួតមុនគេនៅ នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្រុមយុវជន RED BULL U15 ទទួលបាន៣ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមយុវជនក្រុមព្រះខ័នរាជស្វាយរៀង U15 ដោយលទ្ធផល ២-៣ ខណៈពីរប្រកួតផ្សេងទៀតចែកគ្នា១ពិន្ទុម្នាក់។

លទ្ធផល៣គូ វគ្គសន្សំពិន្ទុពូល
- ក្រុមព្រះខ័នរាជស្វាយរៀង U15 ២ – ៣ RED BULL U15
- យុវជនសង្កាត់ស្វាយតឿ ១ – ១ សសយក ស្រុករមាសហែក
- គោព្រៃ ភូមិស្វាយធំ ០- ០ សសយក ស្រុករំដួល
ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងពេលឈប់សម្រាកនៃថ្ងៃបុណ្យជាតិ។ ក្នុង១ថ្ងៃធ្វើការប្រកួតចំនួន៣គូគឺ គូទី១ចាប់ផ្តើមវេលាម៉ោង៨ព្រឹក គូទី២ ម៉ោង២រសៀល និងគូទី៣ ម៉ោង៤រសៀល។ ការប្រកួតសន្សំពិន្ទុក្នុងពូលចាប់ពីថ្ងៃទី៨ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា និងវគ្គខ្វែងប្រកួតចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


