ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ជាប្រទេសនាំចូលអាវុធធំជាងគេលំដាប់ទីបី លើពិភពលោក
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានរាយការណ៍កាលពីថ្ងៃចន្ទទី១៣ខែមីនាថា ជំនួយផ្នែកយោធាដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដល់ទីក្រុងកៀវ ចំពេលជម្លោះកំពុងបន្តជាមួយទីក្រុងមូស្គូ បានធ្វើឲ្យអ៊ុយក្រែន ក្លាយជាប្រទេសនាំចូលអាវុធធំជាងគេលំដាប់ទីបីក្នុងឆ្នាំ២០២២ បន្ទាប់ពីប្រទេសកាតា និងឥណ្ឌា។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា អ៊ុយក្រែនក៏ជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចូលអាវុធធំជាងគេលំដាប់ទី១៤នៅលើពិភពលោកផងដែរ សម្រាប់រយៈពេល៥ឆ្នាំចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ដែលស្មើនឹង២% នៃការនាំចូលអាវុធទូទាំងពិភពលោក។
ថ្វីបើកម្រិតនៃការផ្ទេរសព្វាវុធជាសកលបានធ្លាក់ចុះ ៥.១% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែ SIPRI បានរាយការណ៍ថា ការនាំចូលអាវុធដោយរដ្ឋអ៊ឺរ៉ុប មានការកើនឡើងយ៉ាងខ្លាំងពោលគឺ ៤៧% ខណៈរដ្ឋអឺរ៉ុបជាសមាជិកអង្គការណាតូ បានបង្កើនការនាំចូលអាវុធរបស់ពួកគេ ៦៥% ចំពេលមានការគំរាមកំហែងពីប្រទេសរុស្ស៊ី។
លោក Pieter D. Wezeman អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ SIPRI បានកត់សម្គាល់ថា “ទោះសហរដ្ឋអាមេរិក និងរដ្ឋណាតូផ្សេងទៀត បានបដិសេធសំណើរបស់ទីក្រុងកៀវ សម្រាប់យន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយសារតែការភ័យខ្លាចធ្វើឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែរីកធំក៏ដោយ ប៉ុន្តែពួកគេបានផ្គត់ផ្គង់អាវុធបែបនេះដល់រដ្ឋផ្សេងទៀតដែលពាក់ព័ន្ធនឹងជម្លោះ ជាពិសេសនៅមជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង”។
គួរបញ្ជាក់ថា រុស្ស៊ី និងអាមេរិកនៅតែជាប្រទេសនាំចេញអាវុធធំជាងគេលើពិភពលោក បើទោះបីជាភាគហ៊ុននៃការលក់អាវុធរបស់ទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍ថា ធ្លាក់ចុះពី២២% មកនៅ ១៦% ក៏ដោយ។ ដោយឡែក ភាគហ៊ុនរបស់ទីក្រុងវ៉ាស៊ីនតោន បានកើនឡើងពី ៣៣% ដល់៤០%៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រជាជនអ៊ុយក្រែន ត្រូវជាប់ពន្ធ រាប់លានដុល្លារដោយសារដំណើរទស្សនកិច្ចរបស់លោក Biden ថ្ងៃមុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


