ជីវិតកម្សាន្ដ
Mai Davika ទម្លាយរឿងលំបាកក្នុងជីវិត រហូតទៅជួបពេទ្យចិត្តសាស្ត្រ
កាលពីថ្ងៃទី១៤ ខែមីនា តារាសម្ដែង Mai Davika បានផ្តល់បទសម្ភាសន៍លើប្រធានបទផ្សេងៗ ហើយបញ្ហាមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍នោះគឺ Mai ផ្លាស់ប្ដូរមុខមាត់ថ្មី ដោយកាត់សក់ខ្លីដូចមនុស្សប្រុស។

នៅក្នុងក្នុងព្រឹត្តិការណ៍ Glico Almond Koka តារាសម្ដែងនិងម៉ូដែល Mai Davika បាននិយាយថា
“Davi មិនដែលប្រាប់អ្នកណាពីមុនទេថា កាត់សក់ តាមពិតខ្ញុំកាត់កាលពីពាក់កណ្ដាលឆ្នាំមុន។ ខ្ញុំកាត់សក់ដោយសារខ្ញុំទទួលគម្រោងថ្មី តែខ្ញុំរស់នៅតែងតែពាក់សក់។ មែនហើយ ក្ដៅណាស់ រមាស់ខ្លាំង ប៉ុន្តែវាមានតម្លៃសម្រាប់ Mai សាកល្បងវិនិយោគលើគម្រោងនេះ ហើយគម្រោងនេះផងដែរ ត្រូវតម្រូវឲ្យសម្រកទម្ងន់”។
ជាមួយគ្នានោះដែរ ក្រុមអ្នកសារព័ត៌មានបានសួរបញ្ជាក់ទៀតថា តើ Mai ត្រូវផ្លាស់ប្ដូរខ្លួនឯងសឹងទាំងអស់ដើម្បីតែគម្រោងមួយនេះ? ឆ្លើយមិនបង្អង់យូរ តារាស្រីរូបនេះបន្ថែមទៀតថា ពិតជាប្ដូរសឹងទាំងអស់ពិតមែន។ វាជារឿងថ្មីមួយដែលត្រូវព្យាយាមរស់នៅដូចតួអង្គនោះ។ គិតដូចតួអង្គនោះ។ ដូច្នេះវាធ្វើឲ្យយើងស្គម។ ប៉ុន្តែឥឡូវវាកាន់តែប្រសើរជាងមុន។

យ៉ាងណាមិញ ក្នុងពេលដែល Mai Davika ផ្លាស់ប្ដូរខ្លួនឯងសឹងទាំងអស់នាងថា ពេលនោះជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរពីមនុស្សបញ្ចេញមតិមើលងាយរូបរាងកាយ រហូតឈានដល់ត្រូវរកគ្រូពេទ្យផ្នែកចិត្តសាស្ត្រដើម្បីព្យាបាលនិងត្រូវលេបថ្នាំថែមទៀត។ លើសពីនេះប្រសិនបើមានគម្រោងថ្មីណាមួយ Mai នឹងមិនជ្រើសរើសធ្វើបែបនេះទេ ព្រោះវាមិនសមនឹងស្ថានភាពផ្លូវចិត្តនាងសព្វថ្ងៃ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖២ សន្លឹកអង្គុយលើកជើងរបស់ Aum មហាជនសឹងប្រហោងពោះគ្រប់គ្នា
ចុចអាន ៖តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


