KPT+
កំពូលកីឡាការិនីស្នូកឃ័រ ស្រួង ភាវី បង្ហាញប្រភពចំណាយជួយព្យាបាលជំងឺបេះដូងកុមារកម្ពុជា
កំពូលកីឡាការិនីប្រភេទកីឡាស្នូកឃ័រកម្ពុជាដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក គឺ អ្នកស្រី ស្រួង ភាវី បានប្រកាសថា អង្គការមូលនិធិសប្បុរសធម៌ភាវី នៅកូរ៉េ និងនៅកម្ពុជា នឹងជួយយកកុមារកម្ពុជាដែលមានជំងឺបេះដូងចំនួន ១០នាក់ មកព្យាបាលនៅប្រទេសកូរ៉េ ដែលការចំណាយលើកុមារម្នាក់អាចឈានដល់ ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

អ្នកស្រី ស្រួង ភាវី ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា នេះជាលើកដំបូងសម្រាប់អង្គការមូលនិធីសប្បុរសធម៌ភាវី ដែលសម្រេចជួយព្យាបាលកុមារកម្ពុជាមានជំងឺបេះដូង ដោយចំណាយទាំងការព្យាបាល ការនាំអ្នកជំងឺ និងគ្រួសារអ្នកជំងឺម្នាក់ (អ្នកកំដរ) មកកូរ៉េ ការស្នាក់នៅហូបចុក បើគិតត្រួសៗ ក្នុងអ្នកជំងឺម្នាក់ក៏ត្រូវចំណាយអស់ជិត ៣ម៉ឺនដុល្លារ។

អ្នកស្រី ស្រួង ភាវី បញ្ជាក់បន្ថែមថា៖ “ចំពោះប្រភពថវិកាដែលយកមកចំណាយក្នុងការងារសប្បុរសធម៌នេះ បានពីថវិកាពីការការប្រកួតរបស់នាងខ្ញុំ ក្រុមកីឡាបុកប៊ីយ៉ាការ៉ុមរបស់នាងខ្ញុំ ក្រុមហ៊ុនជួយឧបត្ថម្ភ ក៏ដូចជារដ្ឋាភិបាលកូរ៉េ ដោយក្រុមការងារនៅកូរ៉េនឹងខំរកមធ្យោបាយផ្សេងៗទៀតដើម្បីរកជំនួយ”។

អ្នកស្រី ស្រួង ភាវី បានឱ្យដឹងបន្ថែមថា ការស្នើសុំព្យាបាលនេះនឹងធ្វើមួយឆ្នាំម្ដង។ ចំពោះការស្នើលើកទី១នេះ អ្នកស្រីមិនទាន់កំណត់ឈប់ទទួលការស្នើសុំព្យាបាលជំងឺបេះដូងកុមារកម្ពុជាពេលណាទេ ដោយលោកស្រីនឹងឆ្លៀតពេលពិនិត្យតាមដានស្ថានភាពជីវភាពអ្នកស្នើសុំជាក់ស្ដែង ហើយនឹងទាក់ទងទៅពួកគាត់វិញ។

អ្នកស្រី ស្រួង ភាវី លើកឡើងថា៖ “ខ្ញុំចង់និយាយថា ខ្ញុំស្រឡាញ់ប្រជាជនកម្ពុជា ខ្ញុំអាណិតក្មេងៗ ខ្ញុំចង់ជួយពួកគាត់ឱ្យមានឱកាស។ ខ្ញុំនឹងព្យាយាមជួយ និងរកជំនួយតាមអ្វីដែលខ្ញុំធ្វើបាន ដើម្បីចូលរួមជួយកម្ពុជាបន្ត។ ខ្ញុំនឹងព្យាយាមហាត់ឱ្យបានជោគជ័យបន្ត ព្រោះពេលខ្ញុំបានជោគជ័យ ប្រជាជនខ្មែរក៏ជោគជ័យដូចខ្ញុំ”។

គួររំលឹកថា ថ្មីៗកន្លងទៅនេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ អ្នកស្រី ស្រួង ភាវី ដោយទទួលបានពានរង្វាន់ PBA សម្រាប់កីឡាករឆ្នើម ឆ្នាំ២០២៣ ចំនួន ៤ពានម្នាក់ឯង ក្នុងចំណោមកីឡាករឆ្នើមទាំងអស់ដែលពួកគេទទួលបានត្រឹមម្នាក់ ១ពាន។

អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយ លោក Kim ជនជាតិកូរ៉េ រស់នៅ Cheongju ភាគខាងជើងខេត្ត Chungcheong។ នាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។

កន្លងមក អ្នកនាង ស្រួង ភាវី ធ្លាប់បានធ្វើសកម្មភាពសប្បុរសធម៌ជួយកុមារ មនុស្សចាស់ និងប្រជាជនក្រីក្រនៅកម្ពុជាជាច្រើនលើក។ អ្នកស្រី ក៏កំពុងត្រៀមខ្លួនតំណាងកម្ពុជា សម្រាប់ការប្រកួតកីឡាស្នូកឃ័រ ក្នុងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ខាងមុខផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


