ព័ត៌មានអន្ដរជាតិ
លើលោកនេះ មានតែប្រធានាធិបតី៣រូបប៉ុណ្ណោះ ដែល ICC ចេញដីកាចាប់ខ្លួន ទាំងកំពុងកាន់តំណែង
កាលពីថ្ងៃសៅរ៍ទី១៨ខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀរ ពូទីន ចំពេលមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម អំឡុងការលុកលុយរបស់លោកលើប្រទេសអ៊ុយក្រែន។

លោក Karim Khan ដែលជាប្រធានរដ្ឋអាជ្ញារបស់ ICC បាននិយាយថា កុមាររាប់រយនាក់ត្រូវបាននាំយកដោយខុសច្បាប់ ចេញពីមណ្ឌលកុមារកំព្រា និងផ្ទះកុមារ ក្នុងតំបន់កាន់កាប់នៅអ៊ុយក្រែន ហើយត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រគល់ជូនគ្រួសារថ្មី។

លើលោកនេះ លោក ពូទីន បានក្លាយជាប្រធានាធិបតីទី៣ហើយ ដែល ICC ចេញដីកាចាប់ខ្លួនបន្ទាប់ពីលោក Omar al-Bashir របស់ប្រទេសស៊ូដង់ និងលោក Muammar Gaddafi របស់ប្រទេសលីប៊ី ហើយលោក ពូទីន គឺជាមេដឹកនាំដំបូងគេបង្អស់ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល ICC ចេញដីកាចាប់ខ្លួន។


ឥឡូវនេះ ដីការបស់ ICC តម្រូវឲ្យរដ្ឋជាសមាជិកចំនួន១២៣របស់ខ្លួន ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ហើយបញ្ជូនគាត់ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើគាត់ជាន់ដីរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានថ្កោលទោសសេចក្តីសម្រេចរបស់ ICC ថា មិនអាចទទួលយកបាន ហើយអះអាងថា ការសម្រេចចិត្តណាមួយរបស់ ICC ទាក់ទងនឹងប្រទេសរុស្ស៊ីគឺត្រូវទុកជាមោឃៈ ព្រោះទីក្រុងមូស្គូ មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ពូទីន ធ្វើទស្សនកិច្ចតំបន់គ្រីមៀ ទាំងមិនប្រកាសឲ្យដឹងមុន បន្ទាប់ពី ICC ចេញដីកាចាប់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


