សុខភាព
វិធីសាស្ត្រទាំង ១០ យ៉ាង មានប្រសិទ្ធភាពព្យាបាល ការគេងស្រមុកភ្លាមៗ
កុំបណ្តោយឱ្យការស្រមុកបំផ្លាញទំនាក់ទំនងរបស់អ្នក ឬការគេងលក់ស្រួល ស្វែងយល់ពីអ្វីដែលបណ្តាលឱ្យស្រមុក ដំណោះស្រាយដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហា និងរបៀបជួយឲ្យអ្នកនិង ដៃគូរបស់អ្នកអាចគេងលក់ស្រួល។
គន្លឹះមួយចំនួនខាងក្រោមនឹងជួយអ្នក និងអ្នកជុំវិញអ្នកកុំឱ្យមានការរំខានអំពីការស្រមុក៖
១. កុំគេងផ្អៀងមុខមួយចំហៀង

អ្នកគួរតែមានទម្លាប់គេងផ្អៀងខ្លួនជំនួសឱ្យខ្នង ដោយសារតែនៅពេលដែលអ្នកគេងលើខ្នងរបស់អ្នកអណ្តាតរបស់អ្នកមានទំនោរចុះមកបំពង់ករបស់អ្នក បណ្តាលឱ្យស្រមុក ដូច្នេះការគេងចំហៀងខ្លួន របស់អ្នកនឹងជាទីតាំងដ៏ល្អបំផុតដែលអាចជួយអ្នកកាត់បន្ថយស្ថានភាពនេះ។
២. ការគេងកល់ក្បាលឲ្យខ្ពស់

ក្នុងករណីដែលមិនទំនងដែលអ្នកមិនអាចដេកផ្អៀងខ្លួនអ្នកបាន អ្នកអាចគេងកល់ក្បាលឲ្យខ្ពស់ជាមួយក្បាលគ្រែ ជាមួយគ្នានេះ អ្នកជំនាញបានណែនាំឲ្យប្រើខ្នើយខ្ពស់ ដើម្បីជួយសម្រួលដល់ផ្លូវដង្ហើម ។
៣. បោះបង់ទម្លាប់អាក្រក់ចោល

ការជក់បារី និងការពិសាគ្រឿងស្រវឹងមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព វាបង្ហាញខ្លួនយ៉ាងច្បាស់ តាមរយៈការស្រមុកពេលគេង។ ដូច្នេះអ្នករាល់គ្នាគួរតែបំបាត់ទម្លាប់អាក្រក់នេះជាបន្ទាន់។
៤. គេងឱ្យបានគ្រប់គ្រាន់

អ្នកដែលគេងមិនលក់ច្រើនតែបន្ថយសុខភាពផ្លូវចិត្ត និងផ្លូវកាយ ភាពងងុយគេងនឹងធ្វើឲ្យងាយនឹងស្រមុក។ ដូច្នេះ ដំបូន្មានសម្រាប់អ្នកគឺគេងក្នុងកម្រិតមធ្យម និងគេងឱ្យបានគ្រប់គ្រាន់។
៥. សំលេង

ការហ្វឹកហាត់សំលេងក៏អាចជួយដល់សម្រាប់ការគេងរបស់អ្នក ហេតុផលនោះគឺថាការហាត់ច្រៀងរយៈពេល ២០ នាទីក្នុងមួយថ្ងៃនឹងជួយឱ្យមនុស្សម្នាក់ៗរឹតបន្តឹងសាច់ដុំបំពង់ក ដោយហេតុនេះ ការពារការស្រមុកដែលរំខាន ។
៦. ការសម្អាតផ្លូវដង្ហើម

អ្នកអាចសម្អាតផ្លូវដង្ហើមរបស់អ្នកដោយប្រើថ្នាំបាញ់ច្រមុះ មុនពេលអ្នកចូលគេង ទន្ទឹមនឹងនេះឧបករណ៍ការពារនឹងការស្រមុកក៏ជាដំណោះស្រាយដ៏ល្អមួយដែលអ្នកគួរពិចារណាផងដែរ។
៧. ផ្លាស់ប្តូរខ្នើយឱ្យបានញឹកញាប់

ធូលីដែលកកកុញនៅលើខ្នើយក្នុងរយៈពេលយូរនឹងបណ្តាលឱ្យមានអាឡែស៊ីទៅនឹងច្រមុះ នេះក៏អាចនាំឱ្យមានការស្រមុកអំឡុងពេលគេង។ ដូច្នេះហើយ អ្នករាល់គ្នាគួរផ្លាស់ប្តូរខ្នើយរបស់ខ្លួនឱ្យបានទៀងទាត់យ៉ាងហោចណាស់រៀងរាល់ ៦ ខែម្តង។
៨. ផឹកទឹក

ការផឹកទឹកច្រើននឹងជួយអ្នកកម្ចាត់ស្លេស្ម និងកំណត់ការក្អកក៏ដូចជាឈឺក អ្នកគួរតែផឹកទឹកជាមធ្យម ១១-១៦កែវក្នុងមួយថ្ងៃ។
៩. ធ្វើលំហាត់ប្រាណ

លំហាត់ប្រាណពិតជាអាចជួយអ្នកកម្ចាត់ការស្រមុកដែលរំខាន ដោយសារតែវាជួយឱ្យរាងកាយរឹង មាំ និងមានសុខភាពល្អ ការស្រមុកនឹងបាត់ទៅវិញ។
១០. ការសម្រកទម្ងន់

អ្នកប្រហែលជាគិតថាទម្ងន់របស់អ្នកមិនពាក់ព័ន្ធនឹងការស្រមុកទេ ទោះជាយ៉ាងណាក៏ដោយតាម ពិតទៅការឡើងទម្ងន់គឺជាមូលហេតុចម្បងមួយនៃការស្រមុកយូរ ដូច្នេះ ការសម្រកទម្ងន់នឹងជាវិធីដ៏ ល្អបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយបញ្ហានេះ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


