Connect with us

សុខភាព

អាហារ ៥ ប្រភេទ អ្នកដុះសាច់បំពង់កមិនគួរបរិភោគ

បានផុស

នៅ

សាច់បំពង់មានតួនាទីប្រឆាំងមេរោគនិងការពារបាក់តេរីពីការឈានដល់ប្រព័ន្ធផ្លូវដង្ហើមរបស់យើង ការឈឺសាច់បំពង់កភាគច្រើនកើតឡើងលើកុមារដោយសារមានមេរោគចូលទៅក្នុងរាងកាយបណ្ដាលឲ្យក្ដៅខ្លួនឬឈឺក្បាលខ្លាំង ។ ខាងក្រោមនេះជាអាហារ ៥ ប្រភេទដែលអ្នកជំងឺគួរជៀសវាងបើមិនចង់រីកសាច់បំពង់ក ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជាតិអាល់កុល

ជាតិអាល់កុលធ្វើឲ្យរលាកសាច់បំពង់ក និងបាត់បង់ជាតិទឹកឬសំណើមពីបំពង់ក​ ទើបអ្នកជំងឺទទួលអារម្មណ៍ឈឺហើយក្ដៅ ។

២. ជ្រក់

ទឹកជ្រក់មានទឹកខ្មេះនិងអំបិលដែលបណ្ដាលឲ្យសាច់បំពង់កកាន់តែរលាក ជាពិសេសវាធ្វើឲ្យអាស៊ីដនៅក្រពះច្រាលឡើងទៀតផង ។

៣. ថ្នាំជក់

ថ្នាំជក់អាចប៉ះពាល់សុខភាពទូទៅ និងធ្វើឲ្យសាច់បំពង់ករលាកឬកាន់តែឈឺលើសដើម ។

៤. ផ្លែឈើជូ

ផ្លែឈើជូរតួយ៉ាងដូចជាផ្លែក្រូចមានអាស៊ីដដែលអាចរំខានដល់សាច់បំពង់កបាន អ្នកគប្បីញ៉ាំផ្លែឈើផ្សេងវិញដូចជាចេក ឬត្រសក់ស្រូវជំនួសវិញ ។

៥. អាហារខ្លាញ់ និងហឹរ

ចៀសវាងញ៉ាំអាហារបំពងដែលសម្បូរខ្លាញ់ ឬរសជាតិហឹរព្រោះវាអាចធ្វើឲ្យអាការៈរើឡើងនិងឈឺកាន់តែខ្លាំង ។

ក្នុងករណីឈឺបំពង់ក ក្ដៅខ្លួន ឈឺត្រចៀក ឈឺក្បាល អ្នកគួរតែទៅពេទ្យឯកទេសជាបន្ទាន់ដើម្បីទទួលការព្យាបាល បើសិនសាច់បំពង់ករីកធំដល់ថ្នាក់ត្រូវវះកាត់នោះអ្នកមិនគួរសម្រេចចិត្តយូរឡើយជៀសវាងសភាពជំងឺកាន់តែធ្ងន់ធ្ងរ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកដឹងពីអត្ថប្រយោជន៍ ៨ យ៉ាងនៃស៊ុបប៉េងប៉ោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម