ព័ត៌មានអន្ដរជាតិ
ព្យុះព្រះអាទិត្យនឹងវាយប្រហារភពផែនដី ចាប់ពីស្អែកទៅ
អ្នកវិទ្យាសាស្ត្រអង្គការណាសា និយាយថា តំបន់ខ្មៅដែលមានទំហំធំជាងផែនដីប្រហែល៣០ ត្រូវបានគេរកឃើញនៅលើផ្ទៃព្រះអាទិត្យ កាលពីដើមសប្តាហ៍នេះ ហើយគេរំពឹងថា នឹងបង្កឲ្យមានព្យុះព្រះអាទិត្យ ធ្វើឲ្យភពផែនដីក្តៅខ្លាំងនៅចុងសប្តាហ៍នេះ។

បេសកកម្មសង្កេតថាមពលព្រះអាទិត្យរបស់អង្គការណាសា បានបញ្ចេញរូបថតនៃព្រះអាទិត្យ ដែលបង្ហាញពីតំបន់ងងឹត ឬត្រូវបានគេស្គាល់ថា “ប្រហោង Coronal”។
លោក Alex Young នាយករងផ្នែកវិទ្យាសាស្ត្រ នៅក្របខ័ណ្ឌវិទ្យាសាស្ត្រព្រះអាទិត្យអង្គការណាសា បានប្រាប់សារព័ត៌មាន Insider ថា “ប្រហោងនេះមានទំហំធំជាងផែនដីប្រហែល២០ទៅ៣០ដង”។

ណាសា និយាយថា ទោះបីជាត្រូវបានពិពណ៌នាថាជាប្រហោងក៏ដោយ ប៉ុន្តែវាគឺជាតំបន់មួយនៅលើផ្ទៃព្រះអាទិត្យដែលមានសីតុណ្ហភាពក្តៅតិចជាងតំបន់ផ្សេងទៀត។
យោងតាមអង្គការណាសា, ប្រហោង Coronal គឺជាកន្លែងដែលបញ្ចេញខ្យល់ព្រះអាទិត្យ។ ពួកគេរំពឹងថា ខ្យល់ព្រះអាទិត្យទាំងនេះនឹងមានល្បឿនប្រហែល ៥០០ ទៅ ៨០០ គីឡូម៉ែត្រក្នុងមួយវិនាទី។
លើសពីនេះ លោក Young បានប្រាប់ Insider ថា “យើងប្រហែលជានឹងចាប់ផ្តើមឃើញឥទ្ធិពលនៃខ្យល់ដែលមានល្បឿនលឿននៅថ្ងៃទី២៤ខែមីនា។ ពេលដែលខ្យល់មានល្បឿនលឿន មកដល់ផែនដី ភាគល្អិតនិងដែនម៉ាញេទិចដែលវាផ្ទុក នឹងធ្វើអន្តរកម្មជាមួយដែនម៉ាញេទិចរបស់ផែនដី ធ្វើឲ្យញ័រឬរោទិ៍ដូចជាកណ្តឹង”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Young បានប្រាប់ Insider ថា យើងមិនគួររំពឹងថានឹងមានការដាច់ភ្លើងឬការរំខានណាមួយក្នុងបណ្តាញទំនាក់ទំនងនោះទេ។ ផ្ទុយទៅវិញ នឹងមានបាតុភូត Aurora Borealis កាន់តែរស់រវើក នៅពេលខ្យល់ព្រះអាទិត្យ មកដល់ភពផែនដីរបស់យើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kcen TV
ចុចអាន៖ កុំរំលងតាមដានព្រឹត្តិការណ៍ «បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត»

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ