សន្តិសុខសង្គម
ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋអស់ ១៤ខ្នង នៅស្រុកបវេល
ខេត្តបាត់ដំបង៖ លំនៅឋានប្រជាពលរដ្ឋចំនួន ១៤ខ្នង ស្ថិតនៅក្នុងភូមិចំនួន៣ នៃស្រុកបវេល ត្រូវបានខ្យល់កន្ត្រាក់បោកបំផ្លាញខ្ទេចខ្ទី ខណៈដែលមេឃបានបង្អុរភ្លៀងមួយមេ គួបផ្សំខ្យល់កន្ត្រាក់មកជាមួយ។

ករណីនេះ បានកើតឡើងកាលពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥និង ៣០នាទី ល្ងាច ដោយខ្យល់បានបោកបក់ទៅលើភូមិចំនួន៣ ក្នុងឃុំព្រៃខ្ពស់ ក្នុងនោះ មានភូមិព្រៃខ្ពស់ ភូមិម៉ាក់ឃ្លឿ និងភូមិក្បាលអាង ដែលបណ្ដាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤ខ្នងផ្ទះ។



ទន្ទឹមនេះ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានគូសបញ្ជាក់ថា នៅក្នុងចំណោមផ្ទះទាំង ១៤ខ្នងនោះ គឺមាន ៤ខ្នងផ្ទះ ត្រូវបានខ្ទេចខ្ទីស្ទើរទាំងស្រុង តែពុំមានបង្កការរងរបួសដល់មនុស្សឡើយ។ បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ដំណឹងនេះ ជូនទៅសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធរួចហើយដែរ៕


អត្ថបទ ÷ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


