Connect with us

សន្តិសុខសង្គម

ទំនាស់ក្នុងគ្រួសារ រស់នៅមិនចុះសម្រុងគ្នា ឈានដល់បង្កហិង្សា ស្លាប់ ២ នាក់

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៣ មាន​ករណី​ហិង្សា​កើតឡើង​បង្ក​ឲ្យ​ជនរងគ្រោះ​ចំនួន ២ នាក់ ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ និង​របួស​ធ្ងន់​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​របស់​លោក​ឧត្ដមសេនីយ៍​ត្រី ទិត សំណាង ស្នងការ​រង​ផែន​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ២០ និង ២០ នាទី មាន​ករណី​ឃាតកម្ម​ដោយ​ចេតនា កើតឡើង​នៅ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​អណ្តោង​ពោធិ៍ ស្រុក​តាំងគោក ខេត្ត​កំពង់ធំ។

លោក​ស្នងការ​រង​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព ឈ្មោះ ទឹម សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប បច្ចុប្បន្ន​រស់នៅ​ភ្នំពេញ ផ្លូវ ២០០៤ (​បុរី​សូ​ណា​) មុខរបរ ជាង​ចាក់​សាក់ និង​ស្រោប​បន្តោង​ព្រះ បាន​ធ្វើ​សកម្មភាព​យក​អាវុធ​ខ្លី​បាញ់​លើ​ក្រុម​គ្រួសារ ជនរងគ្រោះ ដែល​កំពុង​អង្គុយ​លេង​ក្រោម​ផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ២ នាក់ និង​របួសធ្ងន់​ម្នាក់។

ជនរងគ្រោះ​ទាំង​បី​នាក់​រួមមាន ៖

១.ឈ្មោះ សួស ផាត ភេទ​ស្រី អាយុ ៥៦ ឆ្នាំ (​ស្លាប់​) ត្រូវ​ជា​លោក​យាយ​របស់​ឈ្មោះ ហៀ​ង រតនា។

២.ឈ្មោះ ហៀង សុធីន ភេទ​ប្រុស អាយុ ១០ ឆ្នាំ (​ស្លាប់​) ត្រូវ​ជា​ប្អូន​បង្កើត​របស់​ឈ្មោះ ហៀង រតនា។

៣.ឈ្មោះ ហៀ​ង រតនា ភេទ​ស្រី អាយុ ១៨ ឆ្នាំ (​របួស​) ត្រូវ​ជា​ប្រពន្ធ​ជនសង្ស័យ។

លោក​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បញ្ជាក់​ថា ឥលូវ​នេះ​កម្លាំង​ជំនាញ​បាន​កំណត់​មុខ​សញ្ញា កន្លែង​ជនសង្ស័យ​លាក់​ខ្លួន​បាន​ហើយ និង​កំពុង​បង្កើន​ប្រតិបត្តិការ​ឈាន​ទៅ​ឃាត់ខ្លួន ដើម្បី​អនុវត្ត​នីតិវិធី​តាម​ច្បាប់៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៥ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម