ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានក្តែងៗថា ខ្លួនមានអាវុធទំនើបដ៏ពិសេស ដែលអាចកម្ទេច អាមេរិក បាន (មានវីដេអូ)
សម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ប្រទេសរុស្ស៊ី មានសព្វាវុធដែលអាចកម្ទេចគ្រប់សត្រូវ រួមទាំងសហរដ្ឋអាមេរិកផងដែរ ប្រសិនបើអត្ថិភាពរបស់ខ្លួន រងការគំរាមកំហែង។ ទន្ទឹមនោះ លោកអះអាងថា ទីក្រុងវ៉ាស៊ីនតោន ដូចជាមើលស្រាលកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូពេកហើយ។

ការអត្ថាធិប្បាយរបស់លោក Nikolai Patrushev ដែលជាលេខាធិការដ៏មានឥទ្ធិពល នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី គឺជាការព្រមានថ្មីបំផុតពីសំណាក់មន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូប ហើយនេះត្រូវបានគេយល់ឃើញថា ជាពាក្យសម្តីផ្លែផ្កា ខណៈភាពតានតឹងកើនឡើងកាន់តែខ្លាំង រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២។
លោក Patrushev បានប្រាប់កាសែតរដ្ឋ Rossiiskaya Gazeta កាលពីថ្ងៃចន្ទទី២៧ខែមីនាថា “អ្នកនយោបាយអាមេរិកដែលជាប់ផុងក្នុងការឃោសនាខ្លួនឯង នៅតែមានទំនុកចិត្តថា ក្នុងករណីមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី សហរដ្ឋអាមេរិកមានសមត្ថភាពបាញ់មីស៊ីលការពារ បន្ទាប់ពីនោះ រុស្ស៊ីនឹងមិនអាចឆ្លើយតបបានទៀតទេ”។

យ៉ាងណាមិញ លោកបញ្ជាក់ថា “រុស្ស៊ីអត់ធ្មត់ខ្លាំងណាស់ និងមិនបំភិតបំភ័យនរណាម្នាក់ដើម្បីផលប្រយោជន៍ខាងយោធាឡើយ ប៉ុន្តែរុស្ស៊ីមានអាវុធទំនើបៗដ៏ពិសេស ដែលអាចបំផ្លាញសត្រូវទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ក្នុងករណីមានការគំរាមកំហែងដល់អត្ថិភាពរបស់ខ្លួន”។
ម្តងហើយម្តងទៀត រុស្ស៊ីបាននិយាយថា ហេតុផលមួយក្នុងចំណោមហេតុផលដែលខ្លួន បញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន គឺដើម្បីប្រឆាំងនឹងការគំរាមកំហែងសន្តិសុខ ដែលកើតចេញពីការទាក់ទងគ្នារបស់ទីក្រុងកៀវ ជាមួយសម្ព័ន្ធភាពអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូ បានចោទប្រកាន់លោកខាងលិចជាសាធារណៈ អំពីការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងនឹងខ្លួន ហើយនិយាយអំពីការត្រៀមលក្ខណៈរបស់ខ្លួនក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងកាលៈទេសៈធ្ងន់ធ្ងរ។
មកដល់ថ្ងៃសៅរ៍ទី២៥ខែមីនា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺបេឡារុស ដែលមានព្រំប្រទល់ជាប់ទាំងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីព្រមានដល់អង្គការណាតូ ជុំវិញការគាំទ្រយោធារបស់ខ្លួនចំពោះទីក្រុងកៀវ និងបង្កើនការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Economic Times
ចុចអាន៖ អាមេរិក មិនមើល ឃើញសញ្ញា ថា រុស្ស៊ី មាន ចេតនា ប្រើអាវុធប្រល័យលោក នៅ អ៊ុយក្រែន ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


