ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពិភពលោក នឹងរិះរកវិធីសាស្រ្ដគ្រប់គ្រងការធ្លាក់ចុះសេដ្ឋកិច្ចសកល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា បណ្ដាប្រទេសនានា នៅលើពិភពលោក នឹងរិះរកវិធីសាស្រ្ដដើម្បីគ្រប់គ្រងបញ្ហា នៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ៣០ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក បានព្រមានជាបន្តបន្ទាប់អំពីការធ្លាក់ចុះសេដ្ឋកិច្ចសកល ហើយការព្រមាននោះ ក្លាយទៅជាចិត្តសាស្រ្ដមួយដែរ ដែលនាំឲ្យប្រជាពលរដ្ឋនាំគ្នាទៅដកលុយចេញពីធនាគារច្រើន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «IMF ក៏ដូចជាធនាគារពិភពលោក បានចេញមកព្រមានអំពីហានិភ័យ នៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ម្ដងហើយ ម្ដងទៀត ដែលខ្ញុំគិតថា ការព្រមាននោះ គឺវាជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែការព្រមាននោះ ក្លាយទៅជាចិត្តសាស្រ្ដមួយដែរ សម្រាប់ប្រទេស ជាពិសេសគឺសម្រាប់ប្រជាពលរដ្ឋ ដែលទៅដកលុយ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ធនាគារអាមេរិកមួយចំនួន បានដួលរលំ ហើយមួយចំនួនទៀត មានសញ្ញាអំពីការដែលប្រជាពលរដ្ឋត្រូវទៅដកលុយច្រើន ដែលអាចនាំឲ្យធនាគារនោះរលំទៀត។
បើតាមសម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជា មិនមានបញ្ហាដួលរលំធនាគារនោះឡើយ បើទោះបីជាមានការព្រមានអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពិភពលោក នឹងរិះរកគ្រប់វិធីសាស្រ្ដគ្រប់គ្រង នៃបញ្ហាសេដ្ឋកិច្ចចំពោះមុខនេះ ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


