ព័ត៌មានជាតិ
កិច្ចព្រមព្រៀងទ្វេភាគី ផ្តល់ឱកាសដល់វិស័យឯកជនបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនក្នុងទីផ្សារតំបន់ និងអន្តរជាតិ
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានផ្តួចផ្តើមគំនិតក្នុងការធ្វើសមាហរកម្មពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី ក្នុងតំបន់ និងជាសកល ដើម្បីឱ្យប្រាកដថា កម្ពុជា នឹងមានភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (ASEAN & ASEAN +1) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀមសេរីទ្វេភាគីជាមួយចិន និងកូរ៉េ នឹងផ្តល់ជាឱកាសទីផ្សារយ៉ាងធំសម្បើមសម្រាប់វិស័យធុរកិច្ចកម្ពុជា។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ប្រកបដោយប្រយោជន៍ ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាស ក្នុងការពង្រីកខ្សែច្រវ៉ាក់តម្លៃរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបែបនេះពិភាក្សាការងារជាមួយ លោក Asad Yaqub ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា (IFC) កាលពីថ្ងៃទី ៣០ ខែ មីនា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដាក់ចេញយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតទៅលើការពង្រឹងភាពប្រកួតប្រជែង ពិពិធកម្មក្នុងការនាំចេញ និងប្រភពកំណើនសេដ្ឋកិច្ចថ្មី។ តាមរយៈការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពី EIF ក្រសួងពាណិជ្ជកម្មបាននឹងកំពុងជំរុញគម្រោងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួនហៅថា “Go4eCAM” ដែលមានគោលបំណងផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
លើសពីនេះទៀត ក្រសួងពាណិជ្ជកម្មស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ IFC ក្នុងការពង្រីកការគាំទ្រលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅលើវិស័យផ្សេងៗរបស់កម្ពុជា រួមមានដំឡូង គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ ក្រូចពោធិ៍សាត់ ស្វាយ ផ្លែមៀន និងជលផលនេសាទ។ ការពង្រីកប្រតិបត្តិការអាជីវកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានកម្ចី ជំនួយឥតសំណង ឬជំនួយបច្ចេកទេស នឹងរួមចំណែកក្នុងការជួយទៅដល់វិស័យឯកជន ហើយការសហការគ្នាក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន នឹងផ្តល់សារសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


