ព័ត៌មានជាតិ
សិស្សសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ចជាង៧០០នាក់ នាំគ្នាប្រឆាំងនឹងចំណីអាហារ គ្មានគុណភាព
សិស្សសាលាវិទ្យាល័យព្រះរាជបូជាជនិច្ចខេត្តស្ទឹងត្រែងអាយុក្រោម ១៨ឆ្នាំប្រមាណជាង ៧០០នាក់ បាននាំគ្នាប្រឆាំង នឹងចំណីអាហារ គ្មានគុណភាពនឹងហួសកាលបរិច្ឆេទប្រើប្រាស់ លក់តាមទីផ្សារនិងសាលារៀនធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ពួកគាត់ស្មើឱ្យមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថា(ក.ប.ប)ខេត្តស្ទឹងត្រែង បង្កើនចាត់វិធានការចំពោះអ្នកលក់ដូរចំណី ទាំងនេះនៅតាមទីផ្សានិងសាលារៀន។
ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីការគ្រោះថ្នាក់បណ្តាលមកពីចំណីអាហារគ្មានគុណភាពនៅសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង ថ្ងៃទី៣១ មីនាឆ្នាំ២០២៣ តំណាងឱ្យយុវសិស្សទាំងអស់យុវតី ទីន ស្រីណា រៀនថ្នាក់ទី៨ D បានទាមទារឱ្យមន្ត្រីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំបង្កើនសកមម្មភាពចុះត្រួតពិនិត្យចំណីអាហារឱ្យបានញឹកញាប់ និងចាត់វិធានការចំពោះអាជីវករណាដែលលួចលក់ចំណីអាហារហួសកាលបរិច្ឆេទប្រើប្រាស់ទៅតាមផ្លូវច្បាប់។


លោក គឹម ប្រុស ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា ចំណីអាហារផលិតគ្មានគុណភាពនឹងហួសបរិច្ឆេទកាលប្រើប្រាស់ពិតជាបង្កផលប៉ះពាល់ ដល់សុខភាព កុមារ ឬកូនចៅតូចៗ ពេលបរិភោគចំណីអាហារទាំងនោះ។
លោកបានបន្តថា ករណីទាំងនេះមន្ត្រីជំនាញតែងបានចុះធ្វើសកម្មភាពត្រួតពិនិត្យជារៀងរាល់ខែដើម្បីតែចង់បានសុខភាពល្អទាំងអស់គ្នា តែក៏នៅមានអ្នកបន្លំលក់ បញ្ហានេះប្អូនៗក្មួយៗត្រូវចេះពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ និងលើកកម្ពស់ការប្រុងប្រយ័ត្នទាំងអស់គ្នា ហើយជួយផ្សព្វផ្សាយទៅមិត្តភ័ក្ដិយើងបន្ថែមទើបល្អជាង ។
លោកស្រី ឌុក ផាគីណា ទទួលបន្ទុកគ្រប់គ្រងនៅសាលាវិទ្យល័យព្រះរាជបូជនីយកិច្ច បានលើកឡើងថា ក្រសួងអប់រំបានដាក់បញ្ចូលកម្មវិធីអប់រំសុខភាព ហើយលោកគ្រូអ្នកគ្រូបានពន្យល់ដល់សិស្សពីបញ្ហាសុខភាពរយៈពេលមួយម៉ោងក្នុងមួយសប្តាហ៍ និងណែនាំឱ្យសិស្សឱ្យស្វែងយល់ពីចំណីអាហារមួយចំនួនដែលក្រសួងអប់រំយុវជននិងកីឡាហាមលក់នៅតាមបរិវេណសាលារៀនជារឿយៗ។

លោកស្រីបន្តថា បច្ចុប្បន្នសិស្សានុសិស្សមានការយល់ដឹងច្រើន ហើយចំណេះដឹងនេះជាផ្នែកមួយជួយលើកកម្ពស់ការប្រុងប្រយ័ត្នចាប់ពីវ័យកុមារឡើងទៅ ដោយសារនៅសាសារៀនកុមារគ្រប់រូបបានស្តាប់គ្រូច្រើនជាងឪពុកម្តាយនៅផ្ទះ។
សូមបញ្ចាក់ថា បច្ចុប្បន្ននេះមានចំណីអាហារមួយចំនួនល្អតែសំបកក្រៅ តែគ្មានរស់ជាតិនឹងគុណភាព ហើយចំណីអាហារខ្លះទៀត អ្នកផលិត មិនដាក់ស្លាកសញ្ញាសម្គាល់ដែរ នេះជាកត្តាគ្រោះថ្នាក់បំផុតនៅពេលកើតបញ្ហា រកអ្នកទទួលខុសត្រូវមិនឃើញ ដូចនេះយើងប្រុងប្រយ័ត្នដោយខ្លួនឯងទើបជាការល្អ៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


