Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានអ្នកដែលធ្វើដំណើរទៅ ២ប្រទេសនៅអាហ្វ្រិក ដោយសារកំពុងផ្ទុះមេរោគឆ្លងសាហាវ

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានចេញការព្រមានដល់មនុស្ស ដែលធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកចំនួនពីរគឺហ្គីណេ និងតង់ហ្សានី ជុំវិញការផ្ទុះឡើងនៃមេរោគ Marburg ដ៏សាហាវ។ ស្របពេលជាមួយគ្នានោះដែរ CDC បានប្រកាសថា ខ្លួននឹងបញ្ជូនបុគ្គលិកទៅតាមដានស្ថានភាពជំងឺនេះនៅក្នុងប្រទេសទាំងពីរ។

យោងតាមអង្គការសុខភាពពិភពលោក (WHO), មេរោគនេះ មានអត្រាស្លាប់ចន្លោះពី២៥ទៅ៩០% ហើយថ្មីៗ មេរោគបានរីករាលដាលពីជនបទក្នុងប្រទេសហ្គីណេអេក្វាទ័រ ទៅកាន់តំបន់ដែលមានប្រជាជនរស់នៅច្រើន និងមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ។

ទន្ទឹមនោះ មន្ត្រី CDC បានផ្តល់អនុសាសន៍ឲ្យអ្នកដែលធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិក ត្រូវចៀសវាងការទាក់ទងជាមួយបុគ្គលឈឺ និងកន្លែងថែទាំសុខភាព ហើយតាមដានរោគសញ្ញាដែលអាចកើតមានណាមួយ។

រោគសញ្ញានៃជំងឺដែលជាសែស្រឡាយរបស់អេបូឡាមួយនេះ រួមមានគ្រុនក្តៅ ឈឺបំពង់ក ឡើងកន្ទួល ឈឺក្រពះ ហូរឈាមតាមច្រមុះ ឬអញ្ចាញធ្មេញ ចេញស្នាមជាំ ហើយក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចចាប់ផ្តើមហូរឈាមតាមមាត់ រួមទាំងភ្នែកផងដែរ។

គួរបញ្ជាក់ថា ការផ្ទុះឡើងដំបូងនៃជំងឺ Marburg បានកើតឡើងនៅប្រទេសហ្គីណេអេក្វាទ័រ ក្នុងខែកុម្ភៈ។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីនោះ ប្រទេសនេះបានរាយការណ៍ការឆ្លងចំនួន៩ករណី។ នៅប្រទេសតង់ហ្សានី មានករណីចំនួន៨ករណី ដែលក្នុងនោះមាន៥នាក់ ត្រូវបានបញ្ជាក់ថាស្លាប់។

នៅប្រទេសហ្គាបុង និងកាមេរូន ដែលជាប់ព្រំដែនហ្គីណេអេក្វាទ័រ បច្ចុប្បន្នកំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគនេះ។

យោងតាម CDC, មេរោគនេះឆ្លងតាមរយៈឈាម ឬសារធាតុរាវក្នុងខ្លួនរបស់មនុស្សផ្ទុកមេរោគ។ ជំងឺក៏ឆ្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុដែលមានមេរោគ ដូចជាសម្លៀកបំពាក់ ម្ជុល និងឧបករណ៍វេជ្ជសាស្ត្រ ឬតាមរយៈការប៉ះពាល់ជាមួយសត្វដូចជាប្រចៀវជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រទេសនៅអាហ្វ្រិក កើតជំងឺហូរឈាមតាមច្រមុះដ៏អាថ៌កំបាំង ពេលនេះសម្លាប់មនុស្សបណ្តើរៗហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២៨ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ៤២ នាទីutes មុន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញទានហានថៃដើរជាន់មីននៅឯព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម