ព័ត៌មានជាតិ
ផ្លូវបេតុងឡើងភ្នំគូលែននៅកែកុនបច្ចេកទេស មិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ផ្លូវបេតុងឡើងភ្នំគូលែនដែលបានស្ថាបនារួចតែមិនទាន់ដាក់ឲ្យប្រើប្រាស់ នៅកែកុនបច្ចេកទេសមួយចំនួនដើម្បីសម្រួលការបើកបរឲ្យមានសុវត្ថិភាព។
ឆ្លើយតបសំនួរអ្នកសារព័ត៌មានក្នុងសន្និសីទកាលពីសប្តាហ៍មុននេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានឲ្យដឹងថា ផ្លូវបេតុងថ្មីឡើងភ្នំគូលែនបានស្ថាបនារួចរាល់ តែនៅមិនទាន់ដាក់ឲ្យប្រើប្រាស់នៅឡើយទេ។

លោកទៀ សីហា បានលើកពីមូលហេតុ ដោយសារត្រូវកែកុនបច្ចេកទេសខ្លះដើម្បីធ្វើឲ្យការបើកបរមានភាពងាយស្រួលនិងមានសុវត្ថិភាព។
យ៉ាងណាមិញ ទាក់ទងការកែសម្រួលបច្ចេកទេសនេះ លោកអភិបាលខេត្តក៏មិនបានបញ្ជាក់ថានឹងរួចនៅពេលណានោះដែរ។
បើតាមលោកអភិបាលខេត្ត ផ្លូវឡើងភ្នំគូលែនបច្ចុប្បន្នមានពីរច្រកដែលអ្នកទេសចរអាចឡើងបានគឺតាមស្រុកបន្ទាយស្រី និងស្រុកស្វាយលើ។


កាលពីអំឡុងឆ្នាំ ២០១៧ ក្រុមហ៊ុន ទ្រី ភាព បានស្ថាបនាផ្លូវបេតុងឡើងភ្នំគូលែនចាប់ពីចំណុចទីរួមស្រុកស្វាយលើ ដល់ចំណុចជើងភ្នំគូលែនខាងលិចមានប្រវែងសរុប ៣២ គីឡូម៉ែត្រ។ ផ្លូវនេះមានទទឹង ៦ ម៉ែត្រ ដោយត្រូវឈូសឆាយដីភ្នំ ធ្វើជាផ្លូវថ្មីសុទ្ធសាធ។ តាមរយៈផ្លូវនេះសម្រួលការដឹកជញ្ជូនទំនិញប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង ១០ ភូមិ ដែលរស់នៅលើភ្នំគូលែន និងអ្នកទេសចរធ្វើដំណើរមកកម្សាន្តងាយស្រួលផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


