ព័ត៌មានអន្ដរជាតិ
បារាំង កំពុងប្រឈមនឹងកង្វះខាតឱសថសំខាន់ៗនៅរដូវរងា
មន្ត្រីសុខាភិបាលបារាំងលោក Francois Braun និយាយថា ពេលនេះបារាំងកំពុងប្រឈមនឹងកង្វះឱសថសំខាន់ៗមួយចំនួនសម្រាប់រដូវរងា ខណៈដែលរដ្ឋាភិបាលគ្រោងនឹងបញ្ចប់បញ្ជីថ្នាំ ដែលតម្រូវឱ្យដាក់លក់នៅគ្រប់ឱសថស្ថានត្រឹមខែឧសភានេះ ។

“ពេលនេះ ថ្នាំសំខាន់ៗសម្រាប់ប្រើប្រាស់នៅរដូវរងា គឺដាច់ស្តុកលែងមានហើយនៅគ្រប់ឱសថស្ថានទាំងអស់ក្នុងប្រទេស”។ នេះជាការលើកឡើងរបស់លោក Braun។
ទោះយ៉ាងណា បារាំងជាប្រទេសមួយដែលថ្នាំពេទ្យមានប្រសិទ្ធខ្ពស់ ប៉ុន្តែឱសថភាគច្រើន ត្រូវបាននាំចូលពីប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាមេរិក។ ប្រធានាធិបតី Emmanuel Macron បានចេញក្រឹត្យមួយ ដែលកំណត់ឱ្យបារាំងគួរតែក្លាយជាឯករាជ្យពេញលេញក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យនៅឆ្នាំ ២០៣០។

បើយោងតាមកាសែត Le Figaro បារាំង គឺជាក្រុមហ៊ុនផលិតថ្នាំធំជាងគេទីបួននៅសហភាពអឺរ៉ុប។ ការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រុនផ្តាសាយ និងជំងឺរលាកទងសួតបានរីករាលដាលនៅរដូវរងានេះ នាំឱ្យបារាំងមានការខ្វះខាតថ្នាំអង់ទីប៊ីយោទិច ថ្នាំផ្សះ និងថ្នាំបំបាត់ការឈឺចាប់នៅក្នុងឱសថស្ថាន។

មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបបាននាំចូលឱសថសរុប ៤០ភាគរយពីប្រទេសឥណ្ឌា និងចិន។ លើសពីនេះទៅទៀត ៦០ ទៅ ៨០ភាគរយ នៃសារធាតុសកម្មដូចជា ប៉ារ៉ាសេតាមុល ត្រូវបានផលិតនៅក្នុងប្រទេសទាំងពីរនេះ។
គួរបញ្ជាក់ថា កាលពីខែមករា បារាំងបានរឹតបន្តឹងបណ្តោះអាសន្នលើការលក់ថ្នាំប៉ារ៉ាសេតាម៉ុលតាមអ៊ីនធឺណិតចំពេលកំពុងមានការខ្វះខាត ខណៈកាលពីខែតុលា ឆ្នាំ ២០២២ បានដាក់កំហិតលើការលក់ថ្នាំដែលមានប៉ារ៉ាសេតាមុលរហូតដល់ពីរកញ្ចប់ដល់មនុស្សម្នាក់តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


