Connect with us

កីឡា

គួរ​​ឲ្យ​​ស្តាយ​ កែវ​ សុខផេង​ សម្រេច​​ចូល​​និវត្តន៍​​ពី​​អាជីព​​បាល់ទាត់​​ហើយ

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹបវិសាខា កែវ សុខផេង​ បាន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៣​នេះហើយ បន្ទាប់​ពី​ប្រឡូក​ក្នុង​អាជីព​លើ​ទី​លាន​វាល​ស្មៅ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ កែវ សុខផេង សម្រេច​ឈប់​ពី​​​អាជីព​បាល់ទាត់​ក្នុង​​វ័យ​៣១​ឆ្នាំ​នេះ ដោយសារ​របួស​កើត​មាន​ជា​បន្ត​បន្ទាប់​។ មួយ​រយៈ​ពេល​ចុង​ក្រោយ​​កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ក្រចេះ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​លើ​ទី​លាន​ញឹក​ញាប់​ទេ ហើយ​ភាគ​ច្រើន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​នៅ​វគ្គ​ទី​២។

កែវ សុខផេង ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់​របស់​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ និង​លេច​ធ្លោ​ទាំង​ក្លឹប​ និង​ជម្រើស​ជាតិ​កម្ពុជា ហើយ​រូប​គេ​បាន​រួម​ចំណែក​ឲ្យ​ក្លឹប​ឈ្នះ​ជើង​ឯក​ជា​ច្រើន ព្រម​ទាំង​ក្រុម U23 កម្ពុជា​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើក​ដំបូង​ក្នុង​កីឡា​ស៊ីហ្គេម កាល​ពី​ឆ្នាំ​២០១៩៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម