Connect with us

កីឡា

ប្រុស​ស្អាត Nick ប្តេជ្ញា​​​ជួយ​ព្រះ​ខ័នរាជ​ស្វាយរៀង​​​ពេល​ប៉ះ​ដង្កោសែនជ័យ​ថ្ងៃនេះ

បានផុស

នៅ

កីឡាករ​បាល់ទាត់​ខ្មែរ-អាមេរិក Nick Taylor ​បាន​ត្រៀម​ខ្លួន​រួច​រាល់​​ហើយ​ដើម្បី​ជួយ​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ពេល​ជួប​ម្ចាស់​​ផ្ទះ​ អាយអេសអាយ ដង្កោ​សែន​ជ័យ វេលា​ម៉ោង​៣:៤៥​នាទី​រសៀល​ ថ្ងៃ​​អាទិត្យ ទី​៩ ខែ​មេសា​ នេះ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៧ នៃ​ខេមបូឌានលីគ​ខាប់ ២០២៣។

បន្ទាប់​ពី​ចូល​​រួម​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មក Nick Taylor បាន​អភិវឌ្ឍ​ខ្លួន​យ៉ាងល្អ​ទាំង​សម្រប​ខ្លួន​ជា​មួយ​មិត្ត​​ក្រុម និង​បរិយាកាស​នៅ​ប្រទេស​កម្ពុជា ពី​​ព្រោះ​ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា​​កំពុង​ក្តៅ​ខ្លាំង​​ខុស​ពី​អាមេរិក​ត្រជាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្ហាញ​ខ្លួន​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​៣​ដង កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​រក​បាន​៣​គ្រាប់ ប៉ុន្តែ​ជា​រឿយ​ៗ រូប​គេ​មិន​បាន​លេង​ពេញ​ម៉ោង​ទេ។ ពេល​ខ្លះ​ត្រូវ​ដូរ​ចូល​នៅ​វគ្គ​ទី​២ ហើយ​ពេល​ខ្លះ​ត្រូវ​បាន​ដាក់​ជម្រើស​១១​នាក់ តែ​ដូរ​ចេញ​នៅ​វគ្គ​ទី​៣។

សម្រាប់​ជំនួប​ដ៏​សំខាន់​ថ្ងៃ​នេះ Nick Taylor បាន​និយាយ​ថា ៖«​ដល់​ថ្ងៃ​ប្រកួត​ទៀត​ហើយ! ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​លេង​​ឲ្យ​ល្អ​បំផុត និងបញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដោយ​មាន​កំណត់​ត្រា​ខ្ពស់។ ខំ​ប្រឹង​ទាំង​អស់​គ្នា​ក្រុម​យើង»

ពិត​ណាស់ ប្រកួត​នេះ​សំខាន់​មែន និង​ជា​ការ​ប្រកួង​ចុង​ក្រោយ​វគ្គ​សន្សំក្នុង​ពូល។ ឆ្លង​កាត់​៥​ប្រកួត​កន្លង​មក​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១ ខណៈអាយអេសអាយ ដង្កោសែនជ័យ ឈ្នះ​២ ចាញ់​៣ មាន​៦​ពិន្ទុ កំពុង​ឈរ​លេខ​៤។

គូ​ប្រជែង​កៅអី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​គឺ​ ណាហ្គាវើលដ៍ ​ដែល​​ឈ្នះ​៣ ស្មើ​១ និង​ចាញ់១ ហើយ​​​មាន​១០​ពិន្ទុ​​ដូច​ព្រះ​ខ័នរាជ​ស្វាយរៀង​ដែរ ប៉ុន្តែ​គិត​លើ​គ្រាប់​បាល់​ចំណេញ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​២ ណាហ្គាវើលដ៍ ឈរ​លេខ​៣ ក្នុង​ពូល B ដូច្នេះ​ជា​ជំនួប​កាត់​សេចក្តី​ស្វែង​រក​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ម៉ោង​ដំណាល​គ្នា​នេះ ណាហ្គាវើលដ៍ ត្រូវ​ប្រកួត​ជា​មួយ អង្គរថាយហ្គឺរ នៅ​ខេត្ត​សៀមរាប។

នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​នេះ ​ភ្នំពេញ​ក្រោន​ជា​ក្រុម​កំពូល​តារាង​បាន​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម