ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ីព្រមានអំពីគ្រោះមហន្តរាយថែមទៀត ខណៈអ្នកស្លាប់ដោយសារបាក់ដីកើនដល់ ៣៦នាក់
មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់មនុស្ស៤នាក់ទៀតក្នុងការរអិលបាក់ដីនៅស្រុក Sumedang នៃខេត្ត ជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ីដែល នាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៣៦នាក់។

ប្រធានទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះក្រុង Bandung លោក Deden Ridwansyah បានប្រាប់គេហទំព័រសារព័ត៌មាន Detik.com ថា ការស្លាប់ដែលត្រូវបានបញ្ជាក់ថ្មីៗរួមមានកុមារ៣នាក់និងមនុស្សពេញវ័យម្នាក់។

ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះចំនួន៤នាក់ទៀត ដែលត្រូវបានគេជឿថា ស្លាប់ក្នុងការបាក់ដី ដែលកើតឡើងកាលពីថ្ងៃទី៩ខែមករាដោយសារមានភ្លៀងធ្លាក់ខ្លាំង។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បានជំរុញឲ្យប្រជាជននៅក្នុងស្រុក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានាដែលអាចកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដូចជាទឹកជំនន់ ការរអិលបាក់ដីនិងខ្យល់ព្យុះជាដើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


