ព័ត៌មានជាតិ
សម្តេចប្រធានរដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រវាងសភាកម្ពុជា ជាមួយសភាប្រជាជនចិន
ភ្នំពេញ ៖ វេលាម៉ោង ១៤និង០០រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមកិច្ចប្រជុំស្តីពី ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា ជាមួយសភាប្រជាជនចិន តាមរយៈប្រព័ន្ធវីដអូ(VIDEO Conference)នៅវិមានរដ្ឋសភា។

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា កិច្ចប្រជុំស្តីពី ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា ជាមួយសភាប្រជាជនចិន តាមរយៈប្រព័ន្ធវីដអូ (VIDEO Conference)នេះ ខាងភាគីចិនក៏មានឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំនេះផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសនៃជំនួបទ្វេភាគីនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឡើងថ្លែងសន្ទរកថាគន្លឹះនៅក្នុងឱកាសបើកនៃកិច្ចប្រជុំនេះ។ បន្ទាប់មកសមភាគីទាំងពីរបានផ្តល់វេទិកាជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា អមដោយគណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភា ហើយចំណែកគណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនតំណាងទូទាំងប្រទេស ដឹកនាំដោយឯកឧត្តម ចាន់ ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស អមដោយគណៈកម្មាធិការជំនាញចំនួន៤ របស់សភាប្រជាជនចិនទូទាំងប្រទេស ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក លើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដែលមានដូចជា ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងរោគរាតត្បាត ការស្តារសេដ្ឋកិច្ចនាដំណាក់កាលក្រោយរោគរាលដាល ស្ថានភាពអន្តរជាតិ និងក្នុងតំបន់។

សេចក្តីជូនដំណឹងដដែលក៏បានបង្ហាញថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្អិតល្មួតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលកន្លងមកសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និងបានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានាជាប្រចាំផងដែរ៕
ដោយ ៖ ប៉ាល់ សុង











-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


