កីឡា
សុទ្ធតែជើងខ្លាំងប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្តេចអុកអង្គរសង្គ្រាន្ត
បន្ទាប់ពីធ្វើការប្រកួតសន្សំពិន្ទុក្នុងពូលដ៏ស្វិតស្វាញពេញមួយថ្ងៃមក ពេលនេះរកឃើញជើងខ្លាំង៤រូបនៃការប្រកួតស្វែករកស្តេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្គ្រាន្តប្រចាំឆ្នាំ២០២៣ហើយ។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៅថ្ងៃទី១៤ ខែមេសានេះ កីឡាករ ហេង សៅឌី ស្តេចអុកឆ្នាំ២០១៨ ទទួលបានចំណាត់ងថ្នាក់លេខ១ និងកីឡាករ សុខ លឹមហេង ទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់ពូល A។
ចំពោះពូល B កីឡាករ លឹម ផល្លា ទទួលបានចំណាត់ថ្នាក់លេខ១ និងកីឡាករ ឈាវ បូរ៉ា ស្តេចអុកឆ្នាំ២០១៤ និង២០១៥ ទទួលបានចំណាត់ថ្នាក់លេខ២។ កីឡាករទាំង៤នាក់ខាងលើជាអ្នកទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើការប្រកួតនៅថ្ងៃទី១៥ ខែមេសា ចាប់ពីវេលាម៉ោង៨ព្រឹកទៅ ដែល ឈាវ បូរ៉ា ប៉ះកីឡាករ ហេង សៅឌី ខណៈ លឹម សុខហេង ប៉ះ លឹម ផល្លា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើនៅថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យអង្គរសង្ក្រាន្តនៅខេត្តសៀមរាប៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


