Connect with us

ជីវិតកម្សាន្ដ

តន់ ចន្ទសីម៉ា ក្ដីស្រមៃធំបំផុតរយៈពេល ៨ ឆ្នាំ ក្លាយជាការពិត

បានផុស

នៅ

តារា​ចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិតកម្ម Galaxy កញ្ញា តន់ ចន្ទសីម៉ា ទម្លាយ​ថា ពេលនេះ​ក្តី​ស្រមៃ​ដ៏​ធំ​បំផុត​របស់​នាង​ដែល​មាន​រយៈពេល ៨ ឆ្នាំ​មក​ហើយ​នោះ បាន​ប្រែក្លាយ​ជា​ការពិត​ហើយ ដោយ​បាន​ឱកាស​សម្ដែង និង​ច្រៀង លើ​ឆាក​ធំ​ក្នុង​អង្គរ​សង្ក្រាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមរយៈ​ការ​លើក​ឡើង​របស់​កញ្ញា តន់ ចន្ទសីម៉ា បាន​បញ្ជាក់​ថា «(២០១៥-២០២៣) ពី​យុវជន​ស្ម័គ្រ​ចិត្ត ស​.​ស​.​យ​.​ក​-ខេត្ត​តាកែវ ច្រៀង​បទ​”​នគររាជ​” និង​”ពង្សាវតារ​” បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ ២០១៥ ធ្លាប់​មាន​ក្តី​ស្រមៃ​ថា ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​ច្រៀង​លើ​ឆាក​ធំ​អង្គរ​សង្ក្រាន្ត​ឲ្យ​បាន ពេលនេះ​ខ្ញុំ​ធ្វើ​បាន​ហើយ»។

តារា​ចម្រៀង តន់ ចន្ទសីម៉ា បាន​និយាយ​ទៀត​ថា «អរគុណ​ជា​ពិសេស​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​គាំទ្រ ឆ្នាំ ២០២៣ នេះ ខ្ញុំ​មាន​កិត្តិយស​បាន​សម្ដែង​នៅ​ឆាក​ធំ​ទីលាន​ជល់ដំរី​ជាមួយ​នឹង​បទ​”​ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន​” ក្តី​ស្រមៃ និង​ក្តីសង្ឃឹម សិល្បៈ​រស់​ក្នុង​សន្តិភាព អរគុណ​សន្តិភាព»។

ជាមួយ​ការ​ទម្លាយ​របស់​កញ្ញា តន់ ចន្ទ​សី​ម៉ា ដូច្នេះ​គឺ​មាន​អ្នកគាំទ្រ​នាង​លើក​ឡើង​ថា នេះ​មិនមែន​ជា​ភាព​ចៃដន្យ​ទេ តែ​ជា​លទ្ធផល នៃ​ការ​តស៊ូ​មិន​ចុះចាញ់​របស់​ប្អូនស្រី។ ក្តី​ស្រមៃ​តែងតែ​មាន​លើ​មនុស្ស​គ្រប់គ្នា តែ​ទង្វើ​ដែល​បាន​ធ្វើ​មិន​ប្រាកដ​ថា​ដូចគ្នា​ទេ អ្នកខ្លះ​ក៏បាន​ដូច​ក្តី​បំណង​ប្រាថ្នា អ្នកខ្លះ​ក៏​មិន​បាន​…..​។ អបអរសាទរ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ក្តី​បំណង​ដ៏​ធំ​នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម