Connect with us

កីឡា

កម្ពុជា​ធ្វើ​រឿង​​ដ៏​អស្ចារ្យ​៣​យ៉ាង​ក្នុង​ប្រវត្តិ​សាស្ត្រ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

បានផុស

នៅ

ប្រទេស​កម្ពុជា​​បាន​កំពុង​ធ្វើ​រឿង​ដ៏​អស្ចារ្យ​៣​យ៉ាង​​នៅ​ពេល​​ទទួល​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២​ និង​អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២​ ឆ្នាំ​២០២៣​ ដែល​នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១. អ្នក​គាំទ្រ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ដោយ​ឥត​គិត​​ថ្លៃ

តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ ​បាន​ចែង​ថា ការ​ចូល​ទស្សនា​ពិធី​បើក និង​ការ​ចូល​ទស្សនា​ពិធី​បិទ​នៃកីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា ព្រមទាំង​​ចូល​ទស្សនា​​​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ក្នុង​​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ ដោយ​មិន​មាន​ការ​លក់​សំបុត្រ​​ទាំង​​អ្នក​គាំទ្រ​​ជាតិ-អន្តរជាតិ។

ចំណុច​នេះ កម្រ​មាន​ប្រទេស​ម្ចាស់​ផ្ទះ​ណា​ដែល​រៀបចំ​​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេមមិន​យក​ប្រាក់​​ពី​​អ្នក​ចូល​ទស្សនា​​ណាស់ ទាំង​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន និង​ជនបរទេស។ យ៉ាង​ណា ប្រទេស​ព្រុយណេ​ធ្លាប់​មិន​យក​តម្លៃ​សំបុត្រ​ពី​អ្នក​ចូល​ទស្សនាផ្ទាល់។

ទី​២. មិន​យក​តម្លៃ​សិទ្ធិការ​ផ្សព្វផ្សាយ ការ​ផ្សាយ​ផ្ទាល់ និងការ​ផ្សាយ​បន្ត​ផ្ទាល់

តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ ​គឺ​មិន​យក​តម្លៃ​នៃ​ការ​ផ្តល់​សិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា​ទាំង​ក្នុង និង​ក្រៅ​ប្រទេសឡើយ។ ដូច្នេះ​ទាំង​អ្នក​សារព័ត៌មាន ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ទទួល​បាន​សិទ្ធិ​ការ​ផ្សាយ​ផ្ទាល់ និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​មិន​ចាំ​បាច់​ចំណាយ​អ្វី​ទាំង​អស់។

កន្លង​មក​ ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​មិន​ធ្លាប់​មាន​ប្រវត្តិផ្តល់​សិទ្ធិ​ការ​ផ្សាយ​ផ្ទាល់ និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​គិត​ថ្លៃ​នោះ​ទេ។ នេះ​អាច​ចាត់​ទុក​ថា កម្ពុជា​ជា​ប្រទេស​ដំបូង​គេក្នុង​ប្រវត្តិ​សាស្ត្រ​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​ដែល​មិន​យក​តម្លៃលើ​សិទ្ធិ​ផ្សព្វផ្សាយ។

ទី​៣. មិន​យក​តម្លៃ​លើ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​ធ្វើ​ដំណើរ

រឿង​​កាន់​តែ​អស្ចារ្យ​ទៀត​នោះ​គឺ​កម្ពុជា​មិន​យក​តម្លៃ​លើ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ពី​អត្តពលិក និង​ប្រតិភូកីឡា​អន្តរជាតិ​ដែល​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​ ឡើយ​ ដែល​តាម​គោល​ការណ៍១​នាក់​ត្រូវ​បង់​ថ្លៃ​​៥០​ដុល្លារ ក្នុង​១​ថ្ងៃ​គិត​ចាប់​ពីចូល​ដល់​ប្រទេស​កម្ពុជា​រហូត​​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

សេចក្តី​សម្រេច​​នេះ​ធ្វើ​ឡើង​​ក្នុង​កិច្ច​​ប្រជុំ​ត្រួតពិនិត្យរបាយការណ៍រួម និង​បច្ចុប្បន្ន​ភាព​ការងារ​​​ឆ្ពោះ​ទៅ​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ​កាល​ពី​ព្រឹកថ្ងៃទី១៨ ខែមេសា តាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់​បំផុត​​​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ចាំ​បាន​ថា ​​ក្នុង​ពិធី​ជួប​ជុំ​មហា​គ្រួសារ​​កីឡា​កម្ពុជា​កាល​ពី​ល្ងាច​ ថ្ងៃទី​៣ ខែ​មេសា សម្តេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍ ៖«យើង​មិន​មែន​ត្រូវ​ការ​ប្រាក់​កាក់​​ដែល​ចេញ​មក​ពី​ការ​ប្រមូល​នៃ​ការ​លក់​សំបុត្រ ឬ​​ការលក់​សិទ្ធិ​​ផ្សព្វផ្សាយ​ណាមួយ​ពី​កម្ពុជា​នោះ​ទេ។ ​តម្រូវ​ការ​ចាំ​បាច់​របស់​យើង​នៅ​ពេល​នេះ​មិន​មែន​​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ ឬ​លក់​សិទ្ធិ​នៃ​ការ​ផ្សព្វផ្សាយ​ទេ។ តម្រូវ​ការ​របស់​យើង​គឺ​ចង់​ឲ្យ​ពិភព​លោក​ស្គាល់​កម្ពុជា​តែ​ម្តង»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៥ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៦ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៦ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម