ព័ត៌មានអន្ដរជាតិ
គ្រោងឆ្អឹងដាយណូស័រ T-Rex ដេញថ្លៃជាង ៦ លានដុល្លារ នៅប្រទេសស្វីស
ដាយណូស័រ Tyrannosaurus Rex ហៅកាត់ថា T-Rex ជាដាយណូស័រដែលដាច់ពូជពីភពផែនដីតាំងពី ៦៧ លានឆ្នាំមុនមក ឆ្អឹងរបស់វាត្រូវគេដេញថ្លៃយកកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ ២០២៣ នៅប្រទេសស្វីស ទីក្រុងហ្សូរីច ក្រោមតម្លៃ ៦.១៣ លានដុល្លារ ។

គ្រោងឆ្អឹង T-Rex ខាងលើមានកម្ពស់ ៣.៩ ម៉ែត្រ បណ្ដោយ ១១.៦ ម៉ែត្រ ផ្គុំឡើងពីបំណែកឆ្អឹង ២៩៣ ដុំរបស់ដាយណូស័រ T-Rex បីក្បាលដែលរកឃើញនៅចន្លោះឆ្នាំ ២០០៨ និង ២០២៣ ក្នុងសហរដ្ឋអាមេរិក ។
បើលម្អិតចំពោះតម្លៃគ្រោងឆ្អឹងនោះមានតម្លៃត្រឹមតែ ៥,៣៥៩,០៨៤.៨០ ដុល្លារប៉ុណ្ណោះ តែគេនៅបូកបញ្ចូលថ្លៃផ្សេងៗទៀតសម្រាប់ផ្ទះដេញថ្លៃ Koller ទើបឡើងដល់ ៦.១៣ លានដុល្លារវិញ ។

Koller ដែលជាផ្ទះដេញថ្លៃដ៏ធំបំផុតរបស់ប្រទេសស្វីសបានរាយការណ៍ថា នេះជាលើកទីមួយនៅអឺរ៉ុបនិងជាលើកទីបីនៅទូទាំងពិភពលោកដែលគ្រោងឆ្អឹង T-Rex ទាំងមូលត្រូវដាក់ចេញថ្លៃ ។ សូមជម្រាបថាឆ្អឹងជាងពាក់កណ្ដាលនៃដាយណូស័រគឺជារបស់ដើម ក្រៅពីនេះគេជំនួសវាដោយម្នាងសិលា និងជ័រអេផូស៊ី ។
ចំណែកឯដាយណូស័រពីរទៀតដែលគេរកឃើញនៅអាមេរិកខាងជើងមានឈ្មោះថា Sue និង Stan បានលក់ក្រោមតម្លៃ ៨.៤ លានដុល្លារនិង ៣១ លានដុល្លារ ក្នុងឆ្នាំ ១៩៩៨ និងឆ្នាំ ២០២០ ៕

ចុចអាន ៖ បុរាណវិទូម៉ិកស៊ិក រកឃើញកន្ទុយដាយណូស័រ មានអាយុកាល ៧២លានឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


