ជីវិតកម្សាន្ដ
រៀមច្បង Ploy ប្រកាសពីទំនាក់ទំនងរបស់នាងជាមួយតារារ៉េប Tong ច្បាស់ការហើយ
នៅទីបំផុតតារាសម្ដែង Ploy Chermarn បានប្រកាសពីទំនាក់ទំនងរបស់នាងជាមួយអតីតមិត្តប្រុស Prang គឺតារារ៉េប Tong Twopee បន្ទាប់ពីអ្នកទាំងពីរធ្លាយពាក្យចចាមអារ៉ាមថា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាមកជាយូរហើយ។

ត្បិតថាទាំង Tong twopee និង Ploy Chermarn បានប្រកែកថាទំនាក់ទំនងពួកគេមិនលើសពីបងប្អូនក្ដី ប៉ុន្តែរាល់សកម្មភាពនិងរូបភាពដែលបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួន តែងតែជារូបស្និទ្ធស្នាលដូចគូស្នេហ៍ថ្មីថ្មោង។ ជាពិសេសអ្នកទាំងពីរតែងលេចរូបភាពដើរលេងជាមួយគ្នា រហូតមានមនុស្សជាច្រើនចំអន់លេងថា ពួកគេលើសមិត្តរួមក្រុមទៅទៀត។
ដោយឡែកនាពេលថ្មីៗនេះ Ploy Chermarn បានបង្ហោះរូបថតគូស្នេហ៍មួយសន្លឹក ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់នៃទំនាក់ទំនងរវាងនាងនិងតារារ៉េប Tong ដែលពេលនេះវាកំពុងតែចាប់ផ្តើមយ៉ាងស្រស់ស្អាតជាមួយនឹងរូបភាពដើរទន្ទឹមគ្នា កាន់ដៃគ្នាយ៉ាងស្អិតល្មួត រួមជាមួយចំណងជើងដ៏ផ្អែមល្ហែមថា “I tell the stars about you”។

បន្ទាប់ពីរូបថតអ្នកទាំងពីរបង្ហោះមិនបានប៉ុន្មានផង មិត្តជិតស្និទ្ធនិងអ្នកគាំទ្រពួកគេបានចូលមកបញ្ចេញមតិអបអរសាទរដល់គូស្នេហ៍ថ្មីថ្មោង ព្រមទាំងនិយាយថានេះគឺជាការពិត១០០ភាគរយហើយ។ ស្អិតគ្នាបែបនេះ មិនបាច់បង្ហើបក៏ដឹងថាជាគូស្នេហ៍នឹងគ្នាដែរ។ សូមជូនពរឲ្យអ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំងឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនចាប់អារម្មណ៍លើសាររបស់ Prang សំដៅទៅអតីតមិត្តប្រុស ក្រោយមានរូបគូស្នេហ៍ជាមួយ Ploy
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


