កីឡា
៥គូជើងឯកស្វាយរៀងខាប់ U15 សប្តាហ៍នេះគ្មានគូណាស្មើគ្នាឡើយ
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំ (U15) ឆ្នាំ២០២៣ ក្នុងសប្តាហ៍ទី៧ បានដំណើរការប្រកួត៥គូដោបញ្ចប់ទៅគ្មានគូណាមួយស្មើគ្នាឡើយ។

ចាប់តាំងពីពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំបានចាប់ផ្តើមឡើងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មក ការប្រកួតរាល់សប្តាហ៍កន្លងមកតែងតែមានគូខ្លះដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ប៉ុន្តែសប្តាហ៍នេះពិតជាពិសេសជាងសប្តាហ៍មុនៗដោយគ្មានគូណាមួយស្មើគ្នាឡើយ។

ការប្រកួតកាលពីថ្ងៃសៅរ៍ ទី២២ ខែមេសា កន្លងទៅនេះ ក្រុមយុវជនគគីរសោម ទទួលបានជ័យជម្នះលើក្រុម ស្រុកកំពង់រោទិ៍ ដោយលទ្ធផល ០-៣ ខណៈក្រុមយុវជនចុងព្រែកទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយថ្វីជើងក្រុមយុវជនជីភូ ៧-២ ហើយក្រុមយុវជនស.ស.យ.ក ក្រុងស្វាយរៀងក៏មិនធម្មតាដែរដោយបានយកឈ្នះលើក្រុមយុវជនពិសីព្រែកប្រសូតិ ១-៥។

ចំពោះការប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែមេសានេះ មាន២គូគឺក្រុមយុវជនព្រះខ័នរាជស្វាយរៀង U15 បានយកឈ្នះលើយុវជន ស.ស.យ.ក ស្រុករំដួលដោយលទ្ធផល ០-២ និងក្រុមយុវជនសង្កាត់ស្វាយតឿ បានឈ្នះក្រុមយុវជន គោព្រៃ ភូមិស្វាយធំ ដោយគ្រាប់បាល់ ៣-០។

សប្តាហ៍ទី៧ ថ្ងៃសៅរ៍ ទី២២ ខែមេសា
- ស.ស.យ.ក ស្រុកកំពង់រោទិ៍ ០-៣ យុវជនគគីរសោម
- យុវជនជីភូ ៧-២ យុវជនចុងព្រែក
- ពិសីព្រែកប្រសូតិ ១-៥ ស.ស.យ.ក ក្រុងស្វាយរៀង
សប្តាហ៍ទី៧ ថ្ងៃអាទិត្យ ទី២៣ ខែមេសា
- ស.ស.យ.ក ស្រុករំដួល ០-២ ព្រះខ័នរាជស្វាយរៀង U15
- យុវជនសង្កាត់ស្វាយតឿ ៣-០ គោព្រៃ ភូមិស្វាយធំ

ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ ឆ្នាំ២០២៣នេះមានក្រុមចូលរួមប្រកួតចំនួន២១ក្រុម ដែលត្រូវបានបែងចែកជា៤ពូល។ ក្នុងនោះពូល «ក»មាន៦ក្រុម ខណៈ៣ពូលផ្សេងទៀតគឺ«ខ គ និង ឃ»មាន៥ក្រុមដូចខាងក្រោម។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ U15 លើកទី១នេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕






អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


