ជីវិតកម្សាន្ដ
អំណោយដែលប៉ុស្តិ៍លេខ ៧ ផ្ញើដល់ផ្ទះ ដល់ថ្នាក់ត្រូវ Weir ថតបង្អួតអ្នកគាំទ្រ
Weir Sukollawat ជាតារាប្រុសដែលស្ថិតក្នុងទ្រនំនៃប៉ុស្តិ៍លេខ៧ថៃអស់រយៈពេលជាយូរណាស់មកហើយ បើទោះបីជាពេលនេះលោកបានរៀបការមានភរិយា ប៉ុន្តែប្រជាប្រិយភាពមិនបានបាត់ទៅណានោះទេ មានតែអ្នកគាំទ្រជាច្រើនតាមដាននិងលើកទឹកចិត្តជានិច្ច។
ដោយឡែកកាលពីព្រឹកមិញនេះ តារាប្រុស Weir បានបង្ហាញអំណោយដែលប៉ុស្តិ៍លេខ៧ ផ្ញើជូនដល់គេហដ្ឋានរបស់លោក ខណៈវាគឺជានំខេកមានការតុបតែងជាច្រើនមុខ មានទាំងរូបភាពមុខរបស់កូនស្រី និងភរិយាសំណព្វចិត្តរបស់លោក ផងដែរ។ តាមរយៈការបង្ហោះនេះ Weir បានសរសេរ caption យ៉ាងផ្អែមល្ហែមថា “សូមអរគុណ Channel 7HD ដែលបានផ្ញើអំណោយដ៏គួរឲ្យស្រឡាញ់ដល់ផ្ទះរបស់ខ្ញុំ គ្រួសាររបស់យើងកក់ក្តៅបំផុត”។

ក្រោយមកក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា នេះគឺជាអំណោយដ៏គួរឲ្យស្រលាញ់ណាស់! មានទាំងភរិយា Vicky និងកូនស្រីជាទីស្រលាញ់ថែមទៀត។ ស្របពេលដែលមហាជនខ្លះបានថា ប៉ុស្ដិ៍លេខ៧ គួរឲ្យស្រលាញ់ណាស់មានអំណោយដ៏ឃ្យូតៗផ្ញើរមកកាន់លោក ត្បិតថាខានសម្ដែងជាមួយប៉ុស្ដិ៍យូរក្ដី។ នេះបង្ហាញពីការយកចិត្តទុកដាក់ខ្លាំងចំពោះតារាប្រុស Weir ណាស់៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកចាត់ការ Aum ទម្លាយការពិតរឿងនាងចង់ប្ដូរទ្រនំចេញពីប៉ុស្តិ៍លេខ ៧

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ