ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ ដូណាល់ ត្រាំ នឹងឈ្នះ ចូ បៃដិន បើអ្នកទាំង២ ប៉ះគ្នាក្នុងការបោះឆ្នោតឆ្នាំ២០២៤
យោងតាមការស្ទង់មតិថ្មីមួយបានបង្ហាញថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងឈ្នះប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃដិន ចំនួន៧ពិន្ទុប្រសិនបើអ្នកទាំងពីរ ប្រកួតគ្នាក្នុងការបោះឆ្នោតឆ្នាំ២០២៤។

ការស្ទង់មតិរបស់ Washington Post និង ABC News បានរកឃើញថា ប្រជាជនអាមេរិកចំនួន ៤៩%និយាយថា ពួកគេប្រាកដជាបោះឆ្នោតឲ្យលោក ត្រាំ ឬប្រហែលជាបោះឆ្នោតឲ្យគាត់ ប្រសិនបើអ្នកសាធារណរដ្ឋរូបនេះ ពិតជាប៉ះលោក បៃដិន នៅខាងប្រជាធិបតេយ្យមែន ក្នុងឆ្នាំ២០២៤។
ដោយឡែក ប្រហែល៤២%និយាយថា ពួកគេច្បាស់ជាបោះឆ្នោតឬប្រហែលជាបោះឆ្នោតឲ្យលោក បៃដិន នៅឆ្នាំ២០២៤។
លើសពីនេះ នៅពេលសួរថាតើ អ្នកណាដែលមានសុខភាពរាងកាយសមគ្រប់គ្រាន់សម្រាប់ដឹកនាំប្រទេសក្នុងនាមជាប្រធានាធិបតី? លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា លោក ត្រាំ ក៏យកឈ្នះលោក បៃដិន ផងដែរ ពោលគឺលោក ត្រាំ ទទួលបានសំឡេងគាំទ្រ៦៤% ចំណែកលោក បៃដិនទទួលបាន ៣៣%។
គួរបញ្ជាក់ថា ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងក្នុងចំណោមមនុស្សពេញវ័យអាមេរិកចំនួន ១០០៦នាក់ ចន្លោះថ្ងៃទី២៦ខែមេសាដល់ថ្ងៃទី៣ខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hill
ចុចអាន៖ លោក ត្រាំ ព្រមានថា អាមេរិក នឹងអនាធិបតេយ្យ បើលោក បៃដិន ជាប់ឆ្នោតជាថ្មី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ