កីឡា
កីឡាការិនីឆ្នើម៤រូបនេះសុទ្ធតែទទួលបានមេដាយមាសស៊ីហ្គេមជូនជាតិ
ក្នុងចំណោមកីឡា៣៧ប្រភេទដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានកីឡាមួយចំនួនទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជនទៅលើអត្តពលិក ជាពិសេសកីឡាការិនីដែលទទួលបានមេដាយមាសតែម្តង។
ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មី សូមបង្ហាញកីឡាការិនីឆ្នើម៤រូបដែលបានសម្រេចបានមេដាយមាសជូនជាតិ។

១. ស្រួង ភាវី ជាកីឡាការិនីស្នូកឃ័រ និងប៊ឺយ៉ាការ៉ុមឆ្នើមមួយរូបរបស់ជម្រើសជាតិកម្ពុជាបាននាំយកមេដាយមាសជូនជាតិ បន្ទាប់ពីបានប្រកួតឈ្នះកីឡាការិនីរៀតណាម វគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៊ឺយ៉ាការ៉ុម៣បាំង។

២. ខាន់ ចេសា ជាកីឡាការិនីជឺជីតស៊ូឆ្នើមមួយរូបបានមេដាយមាស បន្ទាប់ពីបានឃ្លេជើងកីឡាការិនីហ្វីលីពីនឲ្យសុំចុះចាញ់ លើវិញ្ញាសាទម្ងន់៥២គីឡូក្រាម។ កាលពីឆ្នាំ២០១៩កីឡាការិនីរូបនេះបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម និងឆ្នាំ២០១៨ឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី។

៣. ប៉ាល់ ឆរស្ម៊ី ជាកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជាបានឈ្នះមេដាយមាស៤គ្រឿងដែលនេះជាការសម្រេចបានជោគជ័យលើសពីការរំពឹងទុក៣គ្រឿង។ កីឡាការិនីរូបនេះធ្លាប់បានចូលរួមស៊ីហ្គេមចំនួន៣ដងរួចមកហើយ ដោយការចូលរួមក្នុងមួយលើកទទួលបានត្រឹមមេដាយមួយប៉ុណ្ណោះ។

៤. ពៅ សុខា កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជាបានមេដាយមាស៣គ្រឿងក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ កីឡាការិនីរូបនេះទទួលបានមេដាយមាសទី១ លើវិញ្ញាសាមេគុណដាវក្រុមនារី៥នាក់ ទី២លើវិញ្ញាសាក្រុមបុរសបួននាក់ នារីបីនាក់ និងទី៣ វិញ្ញាសាក្រុមដាវនារីពីរនាក់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៣ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ