ជីវិតកម្សាន្ដ
សុខ ពិសី មោទនភាពកើតជាកូនខ្មែរដែលត្រៀមខ្លួនសម្ដែងក្នុងព្រឹត្តិការណ៍បិទកីឡាស៊ីហ្គេម
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ពោលនៅសល់ពេលត្រឹមតែ ១ ថ្ងៃទៀតប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ អស្ចារ្យមិនចាញ់កម្មវិធីបើកផ្លូវការទេ។

គេនៅចាំបានថា កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុតជាមួយការបង្ហាញផ្ទាំងទស្សនីយភាព ព្រមទាំងការសម្ដែងដ៏កក្រើកពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។

ងាកមកចាប់អារម្មណ៍កំពូលតារាចម្រៀង សុខ ពិសី ក៏បានបង្ហាញអារម្មណ៍ដោយមោទនភាពបានកើតជាកូនខ្មែរដែលត្រៀមខ្លួនចូលរួមច្រៀង-សម្ដែងក្នុងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ កញ្ញា សុខ ពិសី បាននិយាយថា «នាងខ្ញុំ សុខ ពិសី ពិតជាមានមោទនភាពដែលបានកើតជាកូនខ្មែរ។ មកហាត់សមសម្រាប់ថ្ងៃបិទស៊ីហ្គេមថ្ងៃទី ១៧»។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបានប្រារព្ធពិធីបើកជាផ្លូវការ កាលពីថ្ងៃទី ០៥ ខែឧសភា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ចំពោះពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ នេះ នឹងត្រូវរៀបចំកម្មវិធីនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។

ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលពលរដ្ឋកម្ពុជា បានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមក។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពិតជាមានមោទនភាព និងក្ដីរំភើបបំផុត នៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


