ជីវិតកម្សាន្ដ
Song Hye Kyo និង Han So Hee មិនអាចសម្តែងរឿងថ្មីជាមួយគ្នាទេ ព្រោះតែបញ្ហាក្រុមអ្នកផលិត
បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយូរតារាសម្តែង Song Hye Kyo និង Han So Hee ត្រូវបានគេនិយាយថាបានសម្រេចចិត្តមិនចូលរួមក្នុងរឿង “The Price of Confession” ទេ ដោយសារតែបញ្ហាក្រុមអ្នក ផលិតនិងផលិតកម្មគ្រប់គ្រងអ្នកទាំងពីរ ។

យោងតាមសារព័ត៌មានកូរ៉េបានចុះផ្សាយឲ្យដឹងថា មិនត្រឹមតែតារាសម្តែង Song Hye Kyo និងHan So Hee ប៉ុណ្ណោះទេ ថែមទាំងផលិតករ Shim Na Yeon ក៏បានដកខ្លួនចេញពីគម្រោងរឿង The Price of Confession ផងដែរ។ កន្លងមកផលិតកម្មដែលគ្រប់គ្រងសិល្បករស្រីទាំងពីរបានបញ្ជាក់ ថាមិនសូវចាប់អារម្មណ៍ក្នុងការចូលរួមក្នុងគម្រោងនេះ ។

តាមប្រភពនេះ ការពិភាក្សារវាងក្រុមហ៊ុនគ្រប់គ្រង និងផលិតករមិនបានជោគជ័យទេ ដោយសារតែការមិនចុះសម្រុងគ្នា។ ថ្វីត្បិតតែមិនអាចរួមការងារជាមួយគ្នាបាន ប៉ុន្តែតារាស្រីទាំងពីរដួងនេះ តែងតែគាំទ្រការងារគ្នាទៅវិញទៅមក និងជាមិត្តរួមការងារជិតស្និទ្ធ។

ជាមួយគ្នានេះ ការសម្ដែងរបស់ Song Hye Kyo និង Han So Hee ក្នុងតួឯក្នុងរឿង “The Price of Confession” បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយការផ្លាស់ប្តូរដែលមិននឹកស្មានដល់នេះបានធ្វើឱ្យអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំងផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖គន្លឹះថែរក្សាស្បែក ៤ ជំហានរបស់ Song Hye Kyo សុទ្ធតែជាវិធីសាមញ្ញបំផុត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


