ព័ត៌មានអន្ដរជាតិ
រឿង៨យ៉ាងប្រហែលគ្មានអ្នកចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក យប់មិញ
វាគឺជាពិធីស្បថចូលកាន់តំណែងខុសពីប្រធានាធិបតីផ្សេងទៀត។ គ្មានហ្វូងមនុស្ស គ្មានប្រធានាធិបតីផុតអាណត្តិចូលរួមនិងការធ្លាក់ព្រិលដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។
មានភ្ញៀវតិចតួចណាស់ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩។
នេះគឺជារឿង១២យ៉ាងដែលអ្នកប្រហែលជាមិនបានដឹង៖
១. រថយន្តទំនើបដែលដឹកលោក Biden និងភរិយាទៅក្បួនព្យុហយាត្រាគឺមានស្លាកលេខ៤៦ ដែលបញ្ជាក់ថា ឥឡូវនេះលោកបានក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ ចំណែកស្លាកលេខនៅលើឡានរបស់លោកស្រី Harris គឺ៤៩ ព្រោះលោកស្រីទើបតែបានក្លាយជាអនុប្រធានាធិបតីទី៤៩របស់សហរដ្ឋអាមេរិក។
២. លោកស្រី Kamala Harris, Hillary Clinton និង Michelle Obama បានស្លៀកពាក់ឈុតពណ៌ផ្កាឈូកចាស់និងពណ៌ស្វាយ។ នេះហាក់ដូចជានិមិត្តរូបនៃការអំពាវនាវរបស់ពួកគេ ឲ្យមានសាមគ្គីភាពរវាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។
៣. លោក Joe Biden បានធ្វើសច្ចាប្រណិធានដោយប្រើប្រាស់ព្រះគម្ពីរ ដែលមាននៅក្នុងក្រុមគ្រួសាររបស់លោកចាប់តាំងពីឆ្នាំ១៨៩៣មកម្ល៉េះ ហើយគម្ពីរនេះត្រូវបានប្រើនៅពេលស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីក្នុងឆ្នាំ២០០៩និង២០១៣។ គម្ពីរនេះមានឈើឆ្កាង Celtic នៅលើគម្រប ហើយត្រូវបានប្រើរាល់ពេលដែលគាត់ស្បថ ចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភា។
៤. ផ្ទុយពីការរំពឹងទុករបស់មនុស្សគ្រប់គ្នា លោក Donald Trump បានទុកកំណត់ត្រាមួយឲ្យអ្នកស្នងតំណែងរបស់គាត់នៅក្នុងការិយាល័យ Oval។ គេមិនដឹងថាតើលោក Trump បានសរសេរអ្វីទេប៉ុន្តែលោក Biden បាននិយាយថា កំណត់ហេតុនោះគឺ “សប្បុរសណាស់”។
៥. ខណៈពេលដែលលោកប្រធានាធិបតី Biden កំពុងស្បថចូលកាន់តំណែង គេឃើញមានអ្វីធ្វើចលនានៅឯផ្នូរកូនប្រុសរបស់គាត់ឈ្មោះ Beau ក្នុងរដ្ឋ Delaware។
៦. លោកស្រី Harris ត្រូវបានអមដំណើរចូលពិធីនេះដោយមន្រ្តីប៉ូលិសវិមានកាពីតូល លោក Eugene Goodman, ពោលគឺរយៈពេលពីរសប្តាហ៍ បន្ទាប់ពីគាត់ត្រូវបានគេកោតសរសើរចំពោះវីរបុរសក្នុងការបណ្តេញហ្វូងមនុស្សដែលគាំទ្រលោក Trump ឲ្យទៅឆ្ងាយពីបន្ទប់ប្រជុំព្រឹទ្ធសភាក្នុងអំឡុងកុបកម្មដ៏សាហាវ។
៧. លោកស្រីត្រូវបានធ្វើសច្ចាប្រណិធានដោយ Sonia Sotomayor ដែលជាជនជាតិអាមេរិកឡាទីនទី១ ដែលបម្រើការនៅតុលាការកំពូលសហរដ្ឋអាមេរិក។
៨. Amanda Gorman អាយុ២២ឆ្នាំដែលជាអ្នកនិពន្ធកំណាព្យយុវជនជាតិសហរដ្ឋអាមេរិកទី១ គឺជាកវីក្មេងជាងគេបំផុតដែលបានអាននៅឯពិធីសម្ពោធចូលកាន់តំណែងរបស់ប្រធានាធិបតី។ នាងបានសូត្រកំណាព្យរបស់នាងដែលមានចំណងជើងថា Hill We Climb៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sky News
ចុចអាន៖ បញ្ជាប្រតិបត្តិទាំង១៧ដែលលោក Joe Biden ចុះហត្ថលេខានៅថ្ងៃចូលកាន់តំណែងដំបូង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី