ព័ត៌មានអន្ដរជាតិ
បើលោក Pita ក្លាយជានាយករដ្ឋមន្ត្រី នឹងអាចមានស្រ្តីកាន់តំណែងក្នុងក្រសួងហិរញ្ញវត្ថុដំបូងគេនៅថៃ
បន្ទាប់ពីមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ក្នុងនោះ Sirikanya Tansakun ដែលជាបេក្ខភាពអាចនឹងចារក្នុងប្រវត្តិសាស្ត្រនយោបាយក្នុងនាមជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្ត្រីដំបូងគេរបស់ប្រទេសថៃ។

ទោះបីជាមិនទាន់បានប្រកាសជាផ្លូវការក៏ដោយ ប៉ុន្តែពេញមួយការបោះឆ្នោតឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីទី ៣០ និងជាមេដឹកនាំនៃគណបក្សលោក Pita Limjaroenrat មានបំណងកាន់កាប់តំបន់លំដាប់ A ដូចក្រសួងហិរញ្ញវត្ថុ លើសពីនេះទៀតរបាយការណ៍បានបង្ហាញនៅក្នុងវេទិកាជាច្រើនថាលោកស្រី Sirikanya នឹងក្លាយជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃគណបក្ស MFP។
ជាមួយគ្នានោះដែរ មានសារព័ត៌មានជាច្រើនបានទម្លាយពីប្រវត្តិរបស់អ្នកនយោបាយស្រីរូបនេះថា គាត់មានតួនាទីសំខាន់ក្នុងគោលនយោបាយបក្សនិងជាសមាជិកសភាស្ត្រីទី ៣ របស់បក្ស ហើយក៏ជាប្រធានបេក្ខភាពក្រុមសេដ្ឋកិច្ចរបស់គណបក្សសម្រាប់រដ្ឋាភិបាលផងដែរ។

ប្រវត្តិនៃការអប់រំ លោកស្រី Sirikanya Tansaku ឬឈ្មោះហៅក្រៅ silk កើតនៅថ្ងៃទី ០៤ខែមេសា ឆ្នាំ ១៩៨១ បច្ចុប្បន្នមានអាយុ៤២ ឆ្នាំ ខណៈគាត់បានសិក្សានៅសាលាបឋមសិក្សា Chonburi, អនុវិទ្យាល័យ Chonkanyanukul, វិទ្យាល័យ Thammasat, បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច សាកលវិទ្យាល័យ Thammasat, បរិញ្ញាបត្រសេដ្ឋកិច្ច សកលវិទ្យាល័យ Thammasat, ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ទីផ្សារ សាលាសេដ្ឋកិច្ច Toulouse ប្រទេសបារាំង។
ប្រវត្តិការងារ
-ចន្លោះឆ្នាំ ២០១១ ដល់ ២០១២ លោកស្រីគឺជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានអភិវឌ្ឍន៍ប្រទេសថៃ (TDRI)
-កំឡុងឆ្នាំ ២០១២ – ២០១៦ វិទ្យាស្ថានគ្រប់គ្រងការស្រាវជ្រាវសម្រាប់ការសិក្សាអនាគតថៃ
-ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៨៖ ទីប្រឹក្សាជាន់ខ្ពស់ The Advisor Co., Ltd.
-ចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩៖ ប្រធាននាយកដ្ឋានគោលនយោបាយ អតីតគណបក្សចលនាឆ្ពោះទៅមុខ
-ចន្លោះឆ្នាំ ២០១៩ ដល់ ២០២៣៖ សមាជិកសភា២អាណត្តិ អតីតគណបក្សចលនាទៅមុខ ។
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ ការិយាល័យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានបង្ហាញនូវទ្រព្យសម្បត្តិ និងបំណុលរបស់សមាជិកសភាដែលលោកស្រី Sirikanya Tansakul សមាជិកសភាគណបក្សអនាគតឆ្ពោះទៅមុខ មានទឹកប្រាក់ចំនួន ៤,៥០៤,៧៨២ បាត ស្របពេលដែលទ្រព្យសកម្ម ២,៦៨៧,៥៩៦ បាតជាបំណុល។
យ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុត្រូវបានគេចាត់ទុកថាជាក្រសួងមួយដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ច។ ភាគីទាំងអស់ក៏កំពុងមើលផងដែរ ថាត្រូវតែធ្វើតាមការចរចាររបស់រដ្ឋាភិបាល តើនឹងត្រូវបែងចែកយ៉ាងដូចម្តេច ហើយលោកស្រី Sirikanya Tansakul នឹងអង្គុយកៅអីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឬអត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Pita នឹងបំបែកកំណត់ត្រាថ្មីមួយ បើក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


