ព័ត៌មានអន្ដរជាតិ
មេក្រុមទាហានស៊ីឈ្នួល ប្តេជ្ញាប្រគល់ទីក្រុង Bakhmut ទៅឲ្យកងទ័ពរុស្ស៊ី នៅខែក្រោយ
មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បានប្តេជ្ញាប្រគល់ការគ្រប់គ្រងទីក្រុង Bakhmut របស់អ៊ុយក្រែន ទៅឲ្យកងទ័ពរុស្ស៊ីត្រឹមថ្ងៃទី១ខែមិថុនា។
ស្ថាបនិកក្រុមហ៊ុន Wagner លោក Yevgeny Prigozhin បានអះអាង វាយយកបានទីក្រុង Bakhmut កាលពីថ្ងៃសៅរ៍ទី២០ខែឧសភា ប៉ុន្តែទីក្រុងកៀវ និយាយថា ខ្លួននៅតែគ្រប់គ្រងផ្នែកខ្លះនៃទីក្រុងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Prigozhin គូសបញ្ជាក់ថា ទាហានរបស់លោក នឹងចាប់ផ្តើមប្រគល់ទីក្រុងនេះ ទៅឲ្យកងទ័ពរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ខែក្រោយ។
លោក Prigozhin បាននិយាយនៅក្នុងសារជាសំឡេងលើឆានែល Telegram ថា “ក្រុមហ៊ុន Wagner នឹងចាកចេញពីទីក្រុង Bakhmut ចាប់ពីថ្ងៃទី២៥ខែឧសភាដល់ថ្ងៃទី១ខែមិថុនា”។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចេញមុខបដិសេធ អំពីការគ្រប់គ្រងរបស់រុស្ស៊ីនៅ Bakhmut។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល G7 លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា ទីក្រុងនេះ មិនទាន់ត្រូវបានរុស្ស៊ីកាន់កាប់ទាំងស្រុងឡើយ
ស្របពេលជាមួយគ្នានោះ លោក ហ្សេលេនស្គី បានប្រៀបធៀបទីក្រុង Bakhmut ទៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលរងការវាយប្រហារដោយគ្រាប់បែកបរមាណូក្នុងសង្គ្រាមលោកលើកទីពីរ ហើយសន្យាថា នឹងមានការកសាងប្រទេសឡើងវិញស្រដៀងគ្នាដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ហ្សេលេនស្គី ចេញមុខបញ្ជាក់ ក្រោយរុស្ស៊ី អះអាងគ្រប់គ្រងទីក្រុង Bakhmut
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


