ជីវិតកម្សាន្ដ
៤ ឈុតដ៏លេចធ្លោពី ស៊ីន យូប៊ីន ក្នុងកម្មវិធីកម្រាលព្រំក្រហម Cannes ទាក់ទាញសារព័ត៌មានធំៗក្រៅស្រុក
បន្ទាប់ពីបង្ហាញវត្តមានដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី៧៦ នៅប្រទេសបារាំង តារាសម្ដែង ស៊ីន យូប៊ីន ទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាជនកម្ពុជា ស្របពេលឈុតដែលនាងស្លៀកកាន់ឈើច្រត់ទាក់ទាញសារព័ត៌មានធំៗក្រៅស្រុកជាច្រើន។

មិនត្រឹមប៉ុណ្ណឹងទេ តារាសម្ដែងស្រីកម្ពុជារូបនេះត្រូវក៏ត្រូវគេដឹងថានាងចាយឈុតអស់ដល់ទៅ៤ក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes ខណៈសំលៀកបំពាក់នីមួយៗរបស់នាងទទួលការសរសើរពីសំណាក់ក្រុមអ្នកសារព័ត៌មានធំៗចុះផ្សាយថា ស៊ីន យូប៊ីន មានការតស៊ូនិងអត់ធ្មត់ខ្លាំង ត្បិតថាកាន់ឈើច្រត់ក្ដី។
លើសពីនេះ សារព័ត៌មានធំៗដែលបានចុះផ្សាយពីតារាស្រីយូប៊ីន មានទាំងអាមេរិក,ចិន,ថៃ,វៀតណាម និង អង់គ្លេសបានសរសេរមានចំណងជើងធំៗថា “តារាកម្ពុជា ស៊ីន យូប៊ីន ស៊ូកាន់ឈើច្រត់ដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្ត Cannes។ របួសជើងមិនបានធ្វើឲ្យតារាកម្ពុជារូបនេះ ជួបឧបសគ្គនោះទេ។” ក្នុងនោះក៏មានសារព័ត៌មានផ្សេងទៀតសរសេរថា “តារាសម្តែងដ៏ល្បី Shin Yubin បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes នៅប្រទេសបារាំង ហើយនាងក៏បានក្លាយជាសិល្បករខ្មែរដំបូងគេដែលបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃទីក្រុង Cannes ក្នុងឆ្នាំ ២០២៣”។
មិនត្រឹមបង្ហាញខ្លួនធម្មតានោះទេ យូប៊ីន ក៏លើកយកឈុតពណ៌សរូបនាគរាជនិងទង់ជាតិខ្មែរទៅបង្ហាញដល់ពិភពលោក ដែលពេលនោះប្រជាជនកម្ពុជាមានមោទកភាពចំពោះនាងយ៉ាងខ្លាំង ក្រោយដឹងថាឈុតដ៏ពិសេសនេះត្រូវម្ចាស់ខ្លួនទម្លាយថា ត្រូវចំណាយប្រាក់អស់ជិត ២ម៉ឺនដុល្លារឯណោះ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស៊ីន យូប៊ីន ស៊ូកាន់ឈើច្រត់ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោក នៅបារាំង
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


