ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការហួសចិត្តនៅពេលឃើញមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយ ពាក់ព័ន្ធនឹងការទិតៀនសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «យប់មិញហ្នឹង គឺហួសចិត្តមួយត្រង់ថា ស្រាប់តែឃើញដូចជា អគ្គេលខាធិការគណៈសង្ឃនាយក? ចេញសេចក្ដីប្រកាសមួយទៅទិតៀនអីណា សម្ដេច សៅរ៍ ចន្ទថុល្ល ឱព្រះហើយព្រះ ព្រះអង្គអើយព្រះអង្គ សុទ្ធតែសម្ដេចហើយ សម្ដេច ព្រះអង្គ អាចហៅគ្នាមកនិយាយបានទេ?»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បញ្ហានេះ មានតែសម្ដេច ចេញមុខទៅដោះស្រាយទៀតហើយ។ ក្នុងនោះ សម្ដេច ក៏បានអង្វរករឲ្យបញ្ឈប់ការទិតៀនគ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុក តទៅទៀត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយអ្នកណា ទៅនិយាយជាមួយលោកកើត វាមានតែខ្ញុំទៅទៀត អញ្ចឹងខ្ញុំព្រះករុណាខ្ញុំ សុំអង្វរករពីចម្ងាយចំពោះសម្ដេចព្រះសង្ឃរាជ ព្រះរាជាគណៈ សម្ដេចព្រះសង្ឃនាយក នាយករង មេត្តាអធ្យាស្រ័យ ហើយនិយាយគ្នាទៅ ចាំបាច់អីចេញសេចក្ដីប្រកាសព័ត៌មានតាមហ្វេសប៊ុក»៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន