Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបញ្ជាឱ្យយកចិត្តទុកដាក់កែលំអសួនច្បារមាត់ព្រែកកំពត

បានផុស

នៅ

រដ្ឋបាលខេត្តកំពត បានពិភាក្សា លើគម្រោងពង្រីក និងកែលំអសួនច្បារមាត់ព្រែកកំពតថ្មីមួយកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សន្តនៅខេត្តកំពតច្រើនជាងមុន ខណៈអភិបាលខេត្តថា សួនច្បារថ្មីនេះ ត្រូវធ្វើឲ្យមានសោភណ្ឌភាពស្រស់ស្អាត ធំទូលាយ និងអាចទាក់ទាញអ្នកទេសចរ ឲ្យមកកម្សាន្តខេត្តកំពត កាន់តែច្រើនជាងមុន។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅក្នុងកិច្ចប្រជុំ ដាក់ឆ្លងគម្រោងកែលំអ និងពង្រីកសួនច្បារថ្មីមាត់ព្រែកកំពត កាលពីរសៀលថ្ងៃទី២០ ខែមករាឆ្នាំ២០២១ បានធ្វើបទបង្ហាញអំពីគម្រោង​​កែលំអ និងពង្រីកសួនច្បារមាត់ព្រែកកំពតថ្មី ដែលស្ថិតនៅតាមដងព្រែកកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត​ថា សួនច្បារថ្មីមានប្រវែង៦៣៣ម៉ែត្រ ទទឹងប្រមាណ៣៤ម៉ែត្រ (ពង្រីកបន្ថែម១៥ម៉ែត្រ) លាតសន្ធឹងពីខាងត្បូង​គល់ស្ពានថ្មី រហូតដល់គល់ស្ពានឥន្ទធនូចាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា គម្រោងកែលំអ និងពង្រីកសួនច្បារថ្មីនេះ មានសារៈសំ​ខាន់​ក្នុងការបម្រើដល់ផលប្រយោជន៍សាធារណៈ និងដើម្បីបំពេញតម្រូវការភ្ញៀវទេសចរផងដែរ។ ដូច្នេះត្រូវធ្វើឲ្យមានសោភ័ណភាព ហើយទាក់ទាញ ជាងមុន ។

សួនច្បារថ្មីនេះ មានរូបសំណាកតំណាងសួនច្បារខេត្តកំពត, ឃឿនសួនច្បារខាងមាត់ទឹកខ្ពស់ជាងមុន និងមានបង្កាន់ដៃការពារ , ស្ពានដើរឆ្លងចូលទៅក្នុងព្រែក សម្រាប់ថតអនុស្សាវរីយ៍ , សួនកុមារ និងកន្លែងហាត់ប្រាណ , ចំណតរថយន្ត និងម៉ូតូ , ផ្លូវសម្រាប់ដើរ និងរត់ហាត់ប្រាណ,ផ្លូវសម្រាប់ជិះកង់ និងមានសួនច្បារដាក់បង់សម្រាប់អង្គុយលេង រួមនឹងការដាំដើមឈើលំអសោភ័ណភាពផងដែរ។

តាមគម្រោង ការពង្រីកសួនច្បារថ្មីនេះ នឹងបញ្ចប់នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ៕

អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម