ព័ត៌មានជាតិ
អាជ្ញាធររាជធានីកោះហៅម្ចាស់សណ្ឋាគារ និងខុនដូ ផ្សព្វផ្សាយ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
ដើម្បីឱ្យម្ចាស់សណ្ឋាគារ និងខុនដូ ដែលបាននិងកំពុងធ្វើអាជីវកម្មនៅក្នុងរាជធានីភ្នំពេញបានយល់ដឹងអំពីយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ វិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩ និងដើម្បីឱ្យម្ចាស់សណ្ឋាគារ និងខុនដូ គ្រប់គ្រងភ្ញៀវបានល្អ។
នារសៀលថ្ងៃទី២១ មករានេះ អាជ្ញាធររាជធានីភ្នំពេញបានកោះហៅបងប្អូនដែលជាម្ចាស់សណ្ឋាគារនិងខុនដូ មកប្រជុំផ្សព្វផ្សាយ ស្តីពីការសេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ និងវិធានការពង្រឹងការគ្រប់គ្រងភ្ញៀវទេសចរណ៍សេវាកម្មស្នាក់នៅ វិស័យទេសចរណ៍។

លោកហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា គោលបំណងនៃពិធីនេះ គឺចង់ឱ្យបងប្អូនជាម្ចាស់សណ្ឋាគារ ម្ចាស់សេវាកម្មស្នាក់នៅនិងម្ចាស់ខុនដូ បានយល់ដឹងអំពីយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានីភ្នំពេញផង និងវិធានសុវត្ថិភាពទេសចរណ៍ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ការគ្រប់គ្រងភ្ញៀវអោយបានល្អ ពិសេសពេលដែលភ្ញៀវចេញ ចូល ស្នាក់នៅដាច់ខាតត្រូវតែកូពីអត្តសញ្ញាណប័ណ្ណឬប៉ាស្ព័ររបស់ពួកគាត់ ហើយបើមានបទល្មើសកើតឡើងយើងអាចស្រាវជ្រាវរកជនសង្ស័យឃើញ។
គោលបំណងមួយទៀតគឺរដ្ឋបាលរាជធានីភ្នំពេញចង់ឱ្យបងប្អូន ដែលមិនទាន់បានមកបំពេញច្បាប់ រួសរាន់មកបំពេញច្បាប់នៅច្រកចេញចូលតែមួយរាជធានីភ្នំពេញ។

លោកហួត ហៃ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ ដើម្បីផ្តល់សេវាចំនួន១៤ប្រភេទធំៗ ស្របតាមតារាងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះរួមមាន ការងារនីត្យានុកូលកម្ម ការបញ្ជាក់ឯកសារថតចម្លង ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យព័ត៌មាន វិស័យសាធារណការ នឹងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី