Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្ដេច​តេ​ជោ នឹង​អញ្ជើញ​សម្ពោធ​ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ​ជាផ្លូវការ

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​ពុធ ១២​កើត ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣ ស្អែក​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ​។

គួរ​រំលឹក​ផងដែរ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់ ស្ពានបេតុង​ខ្សែកាប​ឆ្លងទន្លេ​សាប​នេះ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​។ ស្ពានបេតុង​ខ្សែកាប​ឆ្លង​ទន្លេសាប មាន​ប្រវែង ៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ ចិញ្ចើម​ស្ពាន សម្រាប់​ថ្មើរ​ជើងមាន​ទទឹង ១,២៥​ម៉ែត្រ​សងខាង​, កម្ពស់​សសរ​ស្ពាន សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង កម្រាល​ស្ពាន​៣៤​ម៉ែត្រ​។

សសរ​សម្រាប់​ព្យួរ ខ្សែកាប​មាន​សសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត ទទឹង​៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ​២​ខ្សែ​ទៅ និង​២​ខ្សែ មក​, កម្ពស់​នាវាចរ ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០.៥​ម៉ែត្រ​, កម្ពស់​នាវាចរ ក្រោម​ស្ពាន អប្បរមា នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​។ ស្ពាន​នេះ សាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយ​ប្រើ​រយៈពេល​វេលា ២៨​ខែ ក្រោយ​ការស្ថាបនា​រួច​ស្ពានបេតុង​ខ្សែកាប​នេះ នឹង​បង្កើត​លំហូរ​ចរាចរ​ថ្មី ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ នៃ​ខណ្ឌឫស្សីកែវ និង​ផ្លូវជាតិ​លេខ​៦ នៃ​ខណ្ឌ​ជ្រោយចង្វារ​។

ដោយឡែក​សម្រាប់​ស្ពាន​អាកាស​ឫស្សីកែវ បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ស្ពាន​នេះ​មាន​បណ្ដោយ ៤៨៣​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ​កំពស់ ៥​ម៉ែត្រ ដោយ​ហោះ​នៅលើ​បណ្ដោយ ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ថ្មី​នេះ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​១៥​ខែ​៕

​គេហទំព័រ facebook សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live) នៅ​ម៉ោង 7:00 ព្រឹក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម