Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តណាតូ យល់ព្រមឲ្យ អ៊ុយក្រែនក្លាយជាសមាជិក

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១ខែមិថុនាថា សម្ព័ន្ធមិត្តអង្គការណាតូបានយល់ព្រមថា ប្រទេសអ៊ុយក្រែន នឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (រូបថត៖ APA)

លោក Stoltenberg បាននិយាយមុនកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសណាតូថា “សម្ព័ន្ធមិត្តទាំងអស់យល់ស្របថា ទីក្រុងមូស្គូមិនមានសិទ្ធិវេតូ ប្រឆាំងនឹងការពង្រីករបស់អង្គការណាតូនោះទេ។ យើងកំពុងឆ្ពោះទៅមុខ សម្ព័ន្ធមិត្តយល់ព្រមថា អ៊ុយក្រែននឹងក្លាយជាសមាជិក”។

ការអត្ថាធិប្បាយនេះ គឺជាការជំទាស់ដោយផ្ទាល់ចំពោះលោក វ្ល៉ាឌីមៀរ ពូទីន ចំពេលមានការអះអាងថា លោក ពូទីន បានបើកការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ដើម្បីបញ្ឈប់អង្គការណាតូ មិនឲ្យខិតកាន់តែជិតព្រំដែនរុស្ស៊ី។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសផ្សេងទៀត ក៏បានគាំទ្រការលើកឡើងរបស់លោក Stoltenberg ស្តីពីសមាជិកភាពរបស់អ៊ុយក្រែនផងដែរ។

រដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Margus Tsahkna និយាយថា អ៊ុយក្រែន គួរតែត្រូវបានផ្តល់ផ្លូវច្បាស់លាស់ ឆ្ពោះទៅរកការក្លាយជាសមាជិកណាតូ។

ចំណែក រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis និយាយថា វាជា ពេលវេលាដ៏សំខាន់ដើម្បីស្វែងរក ចម្លើយជាក់ស្តែងអំពីរបៀបដែលអ៊ុយក្រែនអាចក្លាយជាសមាជិកណាតូ។

រីឯរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna និយាយថា ណាតូត្រូវគិតថាតើការធានាសន្តិសុខបែបណាដែលខ្លួន អាចផ្តល់ឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រសិនបើប្រទេសណាមួយចង់ចូលរួមជាមួយអង្គការណាតូ លុះត្រាតែមានការឯកភាពពីប្រទេសជាសមាជិកទាំងអស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Standard

ចុចអាន៖ អាមេរិក ថា ដល់ពេលវេលាសម្រាប់ឲ្យ ស៊ុយអែត ចូលជាសមាជិក ណាតូ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម