ព័ត៌មានជាតិ
ការផ្តល់ឈាមស្ម័គ្រចិត្ត នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការនៅឡើយ
ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍ ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ឡើងវិញ ក្រោយខកខានប៉ុន្មានឆ្នាំចុងក្រោយ ដោយសារវិបត្តិសាកល នៃជំងឺកូវីដ-១៩ ដោយបានអំពាវនាវដល់សាធារណជន ពិសេស គឺសប្បុរសជនបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់ ចូលរួមធ្វើការបរិច្ចាគឈាម ដើម្បីជួយជីវិតអ្នកជំងឺដែលត្រូវឈាមសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ។

វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា សព្វថ្ងៃនេះ ការផ្តល់ឈាមស្ម័គ្រចិត្ត និងមិនគិតកម្រៃ ក្នុងប្រទេសកម្ពុជា នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ។ ដូចនេះ យើងត្រូវការអ្នកផ្តល់ឈាមស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ នៅកម្ពុជាបច្ចុប្បន្ន រៀងរាល់ ៦នាទីម្ដង ត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ ដូច្នេះវត្តមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងជួយសង្គ្រោះអ្នកជំងឺឱ្យទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ មានប្រសាសន៍បន្តថា លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការបរិច្ឆាគឈាមមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ។ ផ្ទុយទៅវិញវាមានអត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើនដូចជាឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗរួមមាន ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងរក្សាការសម្ងាត់ជូន។ ជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាមនិងការលើសជាតិដែកដែលធ្វើឲ្យមានផលប៉ះពាល់ដល់ថ្លើមនិងលំពែង។ ជួយធ្វើឲ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ១៤ មិថុនា រៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបនូវកង្វះខាតឈាម និងផ្សព្វផ្សាយលើកកម្ពស់ការផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ។ ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិតអ្នកជំងឺ”។ កម្មវិធីនេះប្រារព្ធរយៈពេលមួយថ្ងៃពេញ នៅទីតាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលស្ថិតនៅលើមហាវិថីយោធពលខេមរភូមិន្ទ ជាប់របងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


