ជីវិតកម្សាន្ដ
Lisa នៅតែជើងខ្លាំងលេខ ១ ជាឈ្មោះមានគេស្វែងរកច្រើនលើ Google
Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេវិភាគថាជាតារាស្រី K-pop មានមានគេស្វែងរកច្រើនជាងបំផុតនៅឆមាសទីមួយនៃឆ្នាំ ២០២៣នៅលើ Google ។

យោងតាមទិន្នន័យរបស់ Google បានឲ្យដឹងថា Lisa បានជាប់ចំណាត់ថ្នាក់កំពូលជាតារាស្រី K-pop ដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ជាពិសេសទិន្នន័យប្រមូលបានពីការវិភាគនិន្នាការរបស់ Google បង្ហាញថា Lisa បានកត់ត្រាចរាចរណ៍ស្វែងរកខ្ពស់បំផុតក្នុងចំណោម K-pop ជាតារាស្រីពីឆ្នាំ ២០១៧ ដល់ ២០២៣។
មកទល់នឹងពេលនេះ គណនី Instagram របស់សមាជិក្រុម BLACKPINK មានអ្នក Follow ដល់ទៅ ៩៤.៤៤ លាននាក់ ហើយចំនួនអ្នកតាមដាននេះជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមតារា K-pop និងអ្នកកម្សាន្តទាំងអស់នៅក្នុងប្រទេស ខណៈនាងគឺជាតារាល្បីលំដាប់ទីបីនៅអាស៊ីផងដែរ។
លើសពីនេះ Lisa បានបង្កើតខ្លួនឯងជាសិល្បករមួយរូបដែលទទួលបានការស្រលាញ់យ៉ាងខ្លាំងទូទាំងពិភពលោក ជាមួយនឹងអ្នកចូលមើលជាង ១០៩ពាន់លានដងនៅលើ TikTok ។ ថ្វីត្បិតតែនាងមិនមានគណនី TikTok ផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែនាងបានបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនតាមរយៈការឈានដល់ជាង១០០ ពាន់លាន views ជាមួយនឹង hashtag តែមួយ ‘#lisa’ ដែលធ្វើឲ្យនាងក្លាយជាសិល្បករស្រីដំបូង និងតែមួយគត់នៅលើពិភពលោកសម្រេចបាននូវគោលដៅមួយនេះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Song Hye Kyo ឱបបុរសម្នាក់នៅកណ្ដាលផ្លូវ អ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍ថ្មី
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


