កីឡា
កម្ពុជាឡើងដល់ចំណាត់ថ្នាក់ល្អបំផុតស្មើអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២
កម្ពុជាបានឡើងទៅឈរលេខ៧ដែលជាចំណាត់ថ្នាក់ល្អបំផុតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីបានឈ្នះមេដាយមាស៦គ្រឿងក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃពុធ ទី៧ ខែមិថុនានេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរកបានមេដាយសរុប៤៣គ្រឿងហើតគឺមេដាយមាស៦ ប្រាក់១២ និងសំរិទ្ធ២៥ ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់លេខ៧នៃតារាងមេដាយក្នុងចំណៅមប្រទេសទាំង១១។
ការឈរចំណាត់ថ្នាក់លេខ៧នេះគឺជាចំណាត់ថ្នាក់ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលកម្ពុជាធ្លាប់ធ្វើបានក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដែលពេលនោះកម្ពុជារកបានមេដាយសរុប២៨គ្រឿងគឺមាស៧ ប្រាក់១០ និងសំរិទ្ធ១១ ប៉ុន្តែបើគិតមេដាយសរុបក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជារកបានច្រើនជាងកាលពីឆ្នាំ២០២២។

រហូតដល់ពេលនេះ នៅមានប្រភេទកីឡាខ្លះទៀតដែលកម្ពុជាអាចរកបានមេដាយមាសបន្ថែមទៀតដូចជាបាល់ទះអង្គុយជាដើម ខណៈការប្រកួតក៏មិនទាន់ចប់ពោលគឺនៅសល់រយៈពេល២ថ្ងៃទៀតទៀត។
គិតត្រឹមព្រឹកថ្ងៃពុធ ទី៧ ខែមិថុនានេះ ឥណ្ឌូណេស៊ី ឈរលើកំពូលតារាងមេដាយក្នុងនោះមាស៩៩ ប្រាក់៨៣ និងសំរិទ្ធ៥៤ ខណៈថៃឈរលេខ២ជាមួយមេដាយមាស៧៧ ប្រាក់៧២ និងសំរិទ្ធ៤៨ ហើយវៀតណាមឈរលេខ៣ដោយមានមេដាយមាស៣៦ ប្រាក់៣៧ និងសំរិទ្ធ៥៦។ ម៉ាឡេស៊ីឈរលេខ៤ដោយមានមេដាយមាស៣៣ ប្រាក់២៧ និងសំរិទ្ធ២៧ ហើយសិង្ហបុរីលេខ៦ជាមួយមេដាយមាស៧ ប្រាក់១៣ និងសំរិទ្ធ១១។ ប្រទេសនៅក្រោមកម្ពុជាគឺមីយ៉ាន់ម៉ា ព្រុយណេ ទីម័រខាងកើត និងឡាវ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


