សុខភាព
អាហារ ៤ ក្រុម ជួយមនុស្សចាស់ឲ្យមានការចងចាំល្អជាងមុន
ខណៈពេលដែលគ្មានអាហារណាអាចការពារអ្នកពីជំងឺដូចជាជំងឺ Alzheimer បានទាំងស្រុងការញ៉ាំ ប៉ុន្តែក៏មានអាហារជាច្រើនអាចកាត់បន្ថយកត្តាហានិភ័យមួយចំនួនសម្រាប់ជំងឺខួរក្បាលក៏ដូចជាធ្វើឲ្យអ្នកមានការចងចាំល្អ ។
ខាងក្រោមនេះគឺជាអាហារ៤ក្រុម ដើម្បីជួយមនុស្សចាស់ឲ្យមានការចងចាំល្អ ៖
១.បរិភោគផ្លែបឺរី

យោងទៅតាមការពិនិត្យឡើងវិញឆ្នាំ ២០១៨ ផ្លែប៊ឺរីដែលមានផ្ទុកសារជាតិ flavonoid ដូចជា raspberries និង blueberries អាចការពារប្រឆាំងនឹងការថយចុះនៃការចងចាំទាក់ទងនឹងអាយុ។ ជាពិសេសលោកអ្នកក៏អាចទទួលទាន ផ្លែក្រូចឆ្មារជាមួយតែបៃតងគឺជាអាហារដែលមានផ្ទុកសារជាតិ flavonoids ឲ្យមានការចងចាំល្អ ។
២. បរិភោគបន្លែបៃតង

លោកស្រី Martha Clare Morris ជានាយកផ្នែកអាហារូបត្ថម្ភនៃសាកលវិទ្យាល័យ Rush ក្នុងទីក្រុង Chicago និយាយថា ខាត់ណា ស្ពៃបៃតង ស្ពៃខ្មៅ គឺជាប្រភពដ៏ល្អនៃវីតាមីន E និងសារជាតិ folate ដែលជំនួយដល់ខួរក្បាលក៏ដូចជាការចងចាំខ្ពស់ ។
៣. ទទួលទាន cereals

cereals គឺជាអាហារដែលសម្បូរទៅដោយជាតិសរសៃគឺជាផ្នែកសំខាន់មួយនៃរបបអាហារមេឌីទែរ៉ាណេ ហើយតាមការសិក្សាឆ្នាំ ២០២១ បានបង្ហាញថារបបអាហារមេឌីទែរ៉ាណេអាចជា “កត្តាការ ពារប្រឆាំងនឹងការថយចុះការចងចាំ” ។ លើសពីនេះរបបអាហារមេឌីទែរ៉ាណេអាចកាត់បន្ថយការរលាក ស្ត្រេសអុកស៊ីតកម្ម និងកត្តាហានិភ័យសរសៃឈាមផ្សេងទៀត ដូចជាសម្ពាធឈាមខ្ពស់ដែលទាំងអស់នេះដើរតួក្នុងការបង្កើនហានិភ័យនៃជំងឺខួរក្បាល និងបេះដូង ។
៤. អាហារសម្បូរវីតាមីន E
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ការទទួលទានអាហារសម្បូរវីតាមីន E ដែលផលិតពីប្រេងបន្លែ គឺល្អសម្រាប់សុខភាព។ អាហារសម្បូរវីតាមីន E គួរតែបានមកពីអាហារស្រស់ គ្រាប់ធញ្ញជាតិ មិនមែនអាហារបំប៉នទេ យោងទៅតាមការសិក្សាបានបង្ហាញថា វីតាមីន E មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល អាចជួយការពារកោសិកាសរសៃប្រសាទ ឬសរសៃប្រសាទពីជំងឺខួរក្បាល ដែលប៉ះពាល់ដល់ការចងចាំ ដូចជាការចងចាំជាដើម ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖រោគសញ្ញាទាំង ៦ បង្ហាញថា រាងកាយរបស់អ្នកកង្វះវីតាមីន B1

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ