Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី ស្នើបង្កើតគណៈកម្មការអន្តរជាតិ ស៊ើបអង្កេត ករណីបំផ្លាញទំនប់វារីអគ្គិសនី អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានអំពាវនាវឲ្យមានការស៊ើបអង្កេតទូលំទូលាយលើការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈទីក្រុងកៀវ និងមូស្គូ កំពុងបន្ទោសគ្នាទៅវិញទៅមកចំពោះឧប្បត្តិហេតុនេះ។

ទីភ្នាក់ងារសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែននិយាយថា គិតត្រឹមថ្ងៃពុធ ទី៧ ខែមិថុនា មានសំណង់យ៉ាងតិច ២,៦០០ ត្រូវបានទឹកជន់លិចនៅផ្នែកខាងលិចនៃទន្លេ Dnipro ក្នុងតំបន់ Kherson។

ទន្ទឹមនោះ រដ្ឋអាជ្ញា​អ៊ុយក្រែនបានចង្អុលទៅរុស្ស៊ី ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ព្រោះ​មាន​អ្នក​ស្រុក​ជាង ​៤ ម៉ឺន​នាក់​កំពុងស្ថិតនៅ​ក្នុង​តំបន់​រង​គ្រោះ ប៉ុន្តែរុស្ស៊ីបានចោទបកទៅ​អ៊ុយក្រែនវិញ​ថា ជាអ្នកបំផ្លាញ​ទំនប់នោះ ។

បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ុយក្រែន កាលពីថ្ងៃពុធ, ការិយាល័យប្រធានាធិបតីតួកគីនិយាយថា លោក Erdogan បានស្នើទៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នូវគំនិតបង្កើតគណៈកម្មការអន្តរជាតិមួយ ដែលមានអ្នកជំនាញមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេតបញ្ហានេះ។

ដោយឡែក តាមសេចក្តីរាយការណ៍ លោក Erdogan ក៏បានប្រាប់ទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែរថា តួកគីនឹងសម្របសម្រួលការស៊ើបអង្កេតដ៏ទូលំទូលាយមួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អ៊ុយក្រែន ព្រមានថា លោក ពូទីន អាចព្យាយាមបំផ្ទុះរោងចក្រនុយក្លេអ៊ែរធំបំផុត នៅអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម