ព័ត៌មានជាតិ
ស្តង់ដាកិច្ចសន្យារួមលើកម្ចីធនាគារជិតបញ្ចប់ដាក់ឲ្យប្រើប្រាស់ឆាប់ៗ
តាមមន្រ្តីសមាគមមីក្រូហិរញ្ញវត្ថុបានឲ្យដឹងថា កិច្ចសន្យាស្តង់ដារួម (Standard of Loan Agreement) លើកម្ចីហិរញ្ញវត្ថុកំពុងឈានទៅបញ្ចប់គ្រោងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានទស្សនកិច្ចសិក្សាពីសេវាឥណទានជនបទកាលពីពេលថ្មីៗនេះថា សមាគមកំពុងត្រៀមនឹងដាក់ឱ្យអនុវត្តលក្ខខណ្ឌនៃកិច្ចសន្យាស្តង់ដា (Standard of Loan Agreement) សម្រាប់លក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីក្នុងវិស័យហិរញ្ញវត្ថុ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
ការធ្វើកិច្ចសន្យាកម្ចីមានរូបភាពខុសៗគ្នា និងខ្លះមិនមានតម្លាភាព។ ដើម្បីធ្វើឲ្យកិច្ចសន្យារវាងអតិថិជននិងសេវាផ្តល់កម្ចីហិរញ្ញវត្ថុមានភាពច្បាស់លាស់និងមានស្តង់ដារួម សមាគមបានបញ្ចប់ការរៀបចំកុងត្រាស្តង់ដាហើយគ្រោងដាក់បង្ហាញទៅធនាគារជាតិពិនិត្យបន្ថែម។
`«អ្វីយើងធ្វើចុងក្រោយនេះជាកុងត្រាស្តង់ដា។ មេធាវីបានពិនិត្យរួចហើយខ្លឹមសារផ្លូវច្បាប់អត់មានអីខុសទេ យើងនឹងយកទៅបង្ហាញធនាគារជាតិ។ ហើយឆាប់ៗនេះនឹងមានសន្និសីទបង្ហាញជាសាធារណៈផងដែរ»។ លោក កាំង តុងងី បញ្ជាក់។
កិច្ចសន្យាស្តង់ដារួមនេះផ្តួចផ្តើមបង្កើតឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្នុងឆ្នាំ ២០២២។ លក្ខខណ្ឌនៃកិច្ចសន្យាស្តង់ដានេះមានវិសាលភាពអនុវត្តលើគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យា។ កិច្ចសន្យាស្តង់ដានេះមានព័ត៌មានចែងពីលក្ខខណ្ឌគឺដូចគ្នាស្ទើរតែទាំងស្រុងសម្រាប់លក្ខខណ្ឌនៃការខ្ចីប្រាក់។
លោក ម៉ី វាសនា នាយកប្រតិបត្តិប្រាក់កម្ចីនៃធនាគារប្រៃសណីយ៍កម្ពុជាបានឲ្យដឹងថា ការដាក់ចេញលក្ខខណ្ឌស្តង់ដារួមតែមួយបែបនេះជួយការពារទាំងអតិថិជន និងស្ថាប័នផ្តល់ប្រាក់កម្ចី។
លោកបន្តថា កន្លងទៅកិច្ចសន្យាឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មិនទាន់មានភាពស៊ីគ្នា ឬមិនទាន់មានស្តង់ដាររួម។ យ៉ាងណាមិញ ក្នុងកិច្ចសន្យារួមនេះក៏មានចំណុចមួយចំនួនអាចខុសគ្នា ប៉ុន្តែលក្ខខណ្ឌទាំងអស់គឺដូចគ្នា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


